នៅវេលាម៉ោង៧និង១៥នាទីថ្ងៃទី២១ខែកញ្ញា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប03Yunhai -១តាមរយៈរ៉ុក្កែតដឹកជញ្ជូនLong March-2 ទៅកាន់លំហអវកាសដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបJiuquan នៅខេត្តGansuប្រទេសចិន ផ្កាយរណបបានចូលទៅគន្លងតារាវីថីតាមការកំណត់ដោយរលូន ភារកិច្ចបាញ់បង្ហោះបានទទួលជោគជ័យដោយគាប់ប្រសើរ។
ផ្កាយរណប03Yunhai -១ នឹងប្រើប្រាស់ជាសំខាន់សម្រាប់ភារកិច្ចដូចជាការស្ទង់ពិនិត្យសារធាតុក្នុងស្រទាប់បរិស្ថានបរិយាកាសនិងសមុទ្រ ការស្ទង់ពិនិត្យបរិស្ថានលំហអវកាស បង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ និងធ្វើពិសោធន៍ខាងវិទ្យាសាស្រ្តជាដើម។
គួររំលឹកថានេះគឺជាភារកិច្ចហោះហើរលើកទី៤៣៨នៃរ៉ុក្កែតដឹកជញ្ជូនស៊េរីLong March៕