ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកចាត់វិធានការដើម្បីការពារសិទ្ធិរបស់ជនជាតិដើមភាគតិច
2022-09-21 12:28:18cri
Share with:


តំណាងចិនបានថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកបញ្ហាកាកសំណល់ពុលក្នុងសម័យប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ខែកញ្ញាដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកចាត់វិធានការដើម្បីការពារសិទ្ធិរបស់ជនជាតិដើមភាគតិច។

តំណាងចិនបានលើកឡើងថា ប្រទេសចិនគឺជាប្រទេសមួយដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការបំពុលនៃសារធាតុបារត Hydrargyrum។ នៅខែមេសា ឆ្នាំ២០១៦ ប្រទេសចិនបានចូលជាសមាជិកនៃអនុសញ្ញា Minamata treaty ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទប់ស្កាត់ការបំពុលដោយបារតនិងការរីកសាយភាយនៃសារធាតុបារត ដើម្បីអនុវត្តអនុសញ្ញានេះ ប្រទេសចិនបានបញ្ឈប់ការប្រើប្រាស់បារតនៅក្នុងវិស័យឧស្សាហកម្ម ។

តំណាងចិនបន្តថា ប្រទេសចិនបានចាប់អារម្មណ៍យ៉ាងដិតដល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រើប្រាស់ការបោកបញ្ឆោតនិងការបង្ខិតបង្ខំជាដើម ធ្វើឱ្យកន្លែងអភិរក្សរបស់ជនជាតិ Indiansទៅជាកន្លែងចាក់ចោលកាកសំណល់ពុល ឬកាកសំណល់នុយក្លេអ៊ែរជាប្រព័ន្ធ ដែលបណ្តាលឱ្យអត្រាកើតជំងឺមហារីក និងអត្រាមរណភាពនៅក្នុងសហគមន៍ពាក់ព័ន្ធខ្ពស់ជាងតំបន់ផ្សេងទៀតនៃសហរដ្ឋអាមេរិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស