ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនអំពាវនាវឱ្យសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសដទៃទៀតទប់ស្កាត់កុំឱ្យបន្តកើតមានសកម្មភាពរំលោភសិទ្ធិមនុស្ស
2022-09-21 14:50:48cri
Share with:

 កាលពីថ្ងៃទី ២០ ខែកញ្ញា លោកឯកអគ្គរដ្ឋទូត Li Song តំណាងរងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនានៃក្រុមការងារទទួលបន្ទុកបញ្ហាទាហានស៊ីឈ្នួលនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៥១ ដោយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសដទៃទៀតចាត់វិធានការជាក់ស្តែងដើម្បីគ្រប់គ្រងដោយមានប្រសិទ្ធភាពនូវសកម្មភាពរបស់ក្រុមហ៊ុនសន្តិសុខឯកជន បង្ការកុំឱ្យបន្តកើតមានសកម្មភាពរំលោភសិទ្ធិមនុស្ស។

លោក Li Song បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនក្រុមហ៊ុនយោធានិងសន្តិសុខឯកជនឆ្លងដែនបានបន្តកើនឡើង សកម្មភាពរបស់ពួកគេខ្វះការត្រួតពិនិត្យជាលក្ខណៈអន្តរជាតិប្រកបដោយប្រសិទ្ធភាព ពួកគេត្រូវបានសង្ស័យថាបានរំលោភសិទ្ធិមនុស្សម្តងហើយម្តងទៀត ហើយពិបាកដេញដោលរកទំនួលខុសត្រូវនៃសកម្មភាពល្មើសច្បាប់។ នេះបានធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភនិង រិះគន់យ៉ាងទូលំទូលាយ។ ប្រទេសចិនតែងតែសម្គាល់ថា សកម្មភាពរបស់ក្រុមហ៊ុនយោធានិងសន្តិសុខឯកជនគួរតែគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់ក្នុងស្រុកនៃប្រទេសពាក់ព័ន្ធ ព្រមនិងទទួលការត្រួតពិនិត្យពីយន្តការអន្តរជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស