ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បើកឱ្យប្រព័ន្ធផ្សព្វផ្សាយចុះឈ្មោះចូលរួម
2022-09-21 11:02:47cri
Share with:

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ នឹងប្រារព្ធធ្វើនៅទីក្រុងសៀងហៃ ពីថ្ងៃទី ៥ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ប្រព័ន្ធចុះឈ្មោះសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនឹងបើកឲ្យអ្នកសារព័ត៌មានចុះឈ្មោះចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ១០ ខែតុលា ។

អ្នកសារព័ត៌មានអាចចុះឈ្មោះតាមរយៈវេទិកាផ្លូវការដូចជាគេហទំព័រពិព័រណ៍នាំចូលចិនអន្តរជាតិ(www.ciie.org) និងកម្មវិធី APP នៃទូរស័ព្ទចល័ត ។

ដោយសារតម្រូវការនៃការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ភាគច្រើននឹងអញ្ជើញអ្នកសារព័ត៌មានក្នុងស្រុក អ្នកសារព័ត៌មានបរទេសប្រចាំនៅចិនដីគោក អ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់ឱ្យចូលរួម ។

ពេលវេលា និងវិធីទទួលយកប័ណ្ណសម្គាល់នឹងត្រូវបានប្រកាសនៅលើប្រព័ន្ធចុះឈ្មោះខាងលើក្នុងខណៈពេលសមរម្យណាមួយ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស