ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧បានបើកធ្វើ
2022-09-21 15:40:42cri
Share with:


 

ការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បានបើកធ្វើនៅថ្ងៃទី២០ខែកញ្ញា នៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រទេសជាច្រើននឹងពិភាក្សាគ្នាអំពីបញ្ហាប្រឈមនិងដំណោះស្រាយវិបត្តិផ្ទួនៗ ការអភិវឌ្ឍសកល និងកំណែទម្រង់អង្គការសហប្រជាជាតិជាដើមដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់រួមដែលបណ្តាលមកពីកត្តាជាច្រើនដូចជាស្ថានការណ៍នៅអ៊ុយក្រែន បម្រែបម្រួលអាកាសធាតុ និងការរាតត្បាតនៃជំងឺកូវីដ១៩ជាដើម

នៅក្នុងពេលថ្លែងសុន្ទរកថា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសទាំងអស់គាំទ្រនូវបេសកកម្មស្នូលរបស់អង្គការសហប្រជាជាតិស្តីពីការសម្រេចនិងការរក្សាសន្តិភាព គោរពច្បាប់អន្តរជាតិ និងប្រើប្រាស់យន្តការសន្ទនាដើម្បីផ្សះផ្សាការខ្វែងគំនិតគ្នា

អ្នកបកប្រែ:马小青
ប្លុកពិសេស