ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ថ្លែងអំពីលក្ខណៈពិសេសសំខាន់ៗទាំងប្រាំនៃទំនើបកម្មបែបចិន
2022-09-21 10:19:27cri
Share with:

ទំនើបកម្មបែបចិនជាទំនើបកម្មសង្គមនិយម វាប្រកបដោយលក្ខណៈពិសេសរួមនៃទំនើបកម្មរបស់បណ្តាប្រទេសនានាផង កាន់តែប្រកបដោយលក្ខណៈពិសេសចិដែលឈរលើសភាពការណ៍ជាតិផង។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការអធិប្បាយដ៏សំខាន់មួយចំនួនអំពីទំនើបកម្មបែបចិន ដែលបានបកស្រាយយ៉ាងជ្រាលជ្រៅអំពីអត្ថន័យផ្នែកវិទ្យាសាស្រ្តនិងលក្ខណៈពិសេសនៃទំនើបកម្មបែបចិន។ ខាងក្រោមនេះ យើងនាំគ្នាមកស្វែងយល់អំពីការបកស្រាយសំខាន់ៗរបស់លោក Xi Jinping 

 

ទំនើបកម្មបែបចិនជាទំនើបកម្មដែលមានចំនួនមនុស្សច្រើនលើសលប់។ ប្រទេសចិនមានទឹកដីធំទូលាយ ចំនួនប្រជាជនច្រើនលើសលប់ បើចង់ស្តារនិងអភិវឌ្ឍ អ្វីដែលសំខាន់បំផុតគឺឈរលើសភាពការណ៍ជាតិនិងដើរតាមមាគ៌ារបស់ខ្លួន ការអនុវត្តបានបង្ហាញថា មាគ៌ាថ្មីនៃទំនើបកម្មចិនកាន់តែដើរកាន់តែធំទូលាយ ដែលនឹងអភិវឌ្ឍប្រទេសខ្លួនឱ្យបានរឹតតែល្អប្រសរឡើង និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក លោក Xi Jinping ថ្លែងបែបនេះនៅពេលឆ្លើយតបសំបុត្ររបស់យុវជនសញ្ជាតិបរទេសនៃគម្រោង ”កិច្ចសន្ទនាអ្នកដឹកនាំវ័យក្មេងអន្តរជាតិ” កាលពីថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១។

 

ទំនើបកម្មបែបចិនជាទំនើបកម្មដែលប្រជាជនទាំងមូលសម្បូរធូធាររួមគ្នា ភាពសម្បូរធូរធាគឺជាតម្រូវការធាតុពិតនៃសង្គមនិយម និងជាលក្ខណៈពិសេសដ៏សំខាន់នៃទំនើបកម្មបែបចិន ត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាស្នូល និងជំរុញភាពសម្បូរធូរធារួមតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់  លោក Xi Jinping ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំលើកទី ១០នៃគណៈកម្មាធិការហិរញ្ញវត្ថុមជ្ឈិម

 

ទំនើបកម្មបែបចិនជាទំនើបកម្មដែលអរិយធម៌សម្ភារៈនិងអរិយធម៌ស្មារតីចុះសម្រុងគ្នា។ ត្រូវផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រជាជាតិចិន អភិវឌ្ឍវប្បធម៌ជឿនលឿនសង្គមនិយមតាមរយៈវប្បធម៌ក្រហម ធ្វើឱ្យជីវភាពវប្បធម៌របស់ប្រជាជនកាន់តែសម្បូរបែបថែមទៀត លោក Xi Jinping ថ្លែងបែបនេះនៅក្នុងពេលចុះត្រួតពិនិត្យការងារនៅខេត្តលីវនីងប្រទេសចិនកាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២២។

 

ទំនើបកម្មបែបចិនជាទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅជាមួយគ្នាយ៉ាងចុះសម្រុង ការកសាងទំនើបកម្មបែបចិនប្រកបភាពចុះសម្រុងគ្នាប្រកបដោយលក្ខណៈពិសេសដ៏សំខាន់ជាច្រើន ក្នុងចំណោមនោះគឺថា ទំនើបកម្មបែបចិនជាទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយចុះសម្រុងគ្នា ដែលផ្តោតសំខាន់ទៅលើការជំរុញកសាងអរិយធម៌សម្ភារៈនិងអរិយធម៌អេកូឡូស៊ីក្នុងពេលដំណាលគ្នា។ លោក Xi Jinping ថ្លែងបែបនេះនៅក្នុងការសិក្សាជាសមូហភាពលើកទី ២៩ នៃការិយល័យនយោបាយមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនកាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២១។

 

ទំនើបកម្មបែបចិនជាទំនើបកម្មដែលដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព។ ចំណែកប្រទេសមូលធននិយមជើងចាស់មួយចំនួនបានដើរតាមផ្លូវឆកប្លន់ដីអាណានិយមយ៉ាងកម្រោល គឺជាទំនើបកម្មដែលបង់តម្លៃដោយភាពអន់ថយនៃប្រទេសដទៃ។ លោក Xi Jinping ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី នៃសន្និសីទពេញអង្គលើកទី  នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី ១៩ កាលពីថ្ងៃទី ២៩ ខែតុលាឆ្នាំ២០២០៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស