ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក
2022-09-20 18:04:40cri
Share with:

កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនៅទីក្រុងញូវយ៉ក។

លោក Wang Yi បានសម្តែងការអបអរសាទរចំពោះខួបកំណើតគម្រប់ ១០០ ឆ្នាំរបស់លោកបណ្ឌិត Kissinger និងបានថ្លែងថា លោកបណ្ឌិតគឺជាមិត្តចាស់ និងមិត្តល្អរបស់ប្រជាជនចិន ដែលបានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការបង្កើតនិងអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ។ ភាគីចិនសូមកោតសរសើរចំពោះលោកបណ្ឌិតដែលតែងតែមានមេត្រីភាពជាមួយចិន និងមានជំនឿចិត្តចំពោះទំនាក់ទំនងចិន-អាមេរិក ។ លោករំពឹងទុកថា លោកបណ្ឌិត Kissinger នឹងបន្តដើរតួនាទីពិសេស និងសំខាន់ក្នុងការជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវិលទៅរកផ្លូវត្រឹមត្រូវឡើងវិញក្នុងពេលឆាប់ៗ ។

លោក Wang Yi បានបញ្ជាក់ថា រឿងជាអាទិភាពនាពេលបច្ចុប្បន្ន គឺត្រូវគ្រប់គ្រងបញ្ហាតៃវ៉ាន់ឲ្យបានសមរម្យ បើមិនដូច្នោះទេ វានឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទំនាក់ទំនងចិន-អាមេរិក។ ភាគីអាមេរិកគួរតែវិលទៅរកការអនុវត្តគោលនយោបាយជាមួយចិនប្រកបដោយវិចារណញ្ញាណនិងជាក់ស្តែង វិលត្រឡប់ទៅផ្លូវត្រឹមត្រូវដែលអនុវត្តតាមសេចក្តីប្រកាសរួមទាំង ៣ រវាងចិននិងអាមេរិក ដើម្បីគាំពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងចិន-អាមេរិក។

លោក Kissinger បានរំលឹកពីប្រវត្តិសាស្ត្រនៃ "សេចក្តីប្រកាសសៀងហៃ" ដែលបានឯកភាពគ្នាជាមួយមេដឹកនាំចិនកាលពីឆ្នាំ១៩៧២ ដោយបានថ្លែងថា   យើងគួរតែមានការយល់ដឹងយ៉ាងពេញលេញចំពោះបញ្ហាតៃវ៉ាន់ដែលវាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសចិន  សហរដ្ឋអាមេរិក និងចិនគួរតែមានការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា ហើយគួរតែបង្កើតទំនាក់ទំនងទ្វេភាគីដែលរួមរស់នៅដោយសន្តិសហវិជ្ជមាន ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស