ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Yang Jiechi ធ្វើជាអធិបតីក្នុងកិច្ចពិគ្រោះពិភាក្សាស្តីពីសន្តិសុខយុទ្ធសាស្រ្តជុំទី១៧រវាងចិននិងរុស្ស៊ី
2022-09-20 15:08:49cri
Share with:

ថ្ងៃទី១៩ខែកញ្ញា លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្យកុម្មុយនីស្តចិននិងជាប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមចិននិងលោកPatrushevលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីបានធ្វើសហអធិបតីក្នុងកិច្ចពិគ្រោះពិភាក្សាស្តីពីសន្តិសុខយុទ្ធសាស្រ្តជុំទី១៧រវាងចិននិងរុស្ស៊ី   ភាគីទាំងពីរបានឯកភាពបន្តប្រើប្រាស់ឱ្យបានល្អនូវវេទិកាសំខាន់នៃយន្តការពិគ្រោះពិភាក្សាស្តីពីសន្តិសុខយុទ្ធសាស្ត្រ អនុវត្តគំនិតឯកភាពរួមក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងSamarkand  ក្នុងន័យបង្កើនទំនុកចិត្តគ្នា  គាំទ្រគ្នាទៅវិញទៅមកដើម្បីដើរតាមផ្លូវអភិវឌ្ឍន៍ដែលស្របតាមស្ថានការណ៍ជាតិរបស់ខ្លួន រួមគ្នាគាំពារស្ថិរភាពយុទ្ធសាស្រ្តសកល បន្តពង្រឹងនិងខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស