ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្រ្តីចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Phạm Minh Chính នាយករដ្ឋមន្រ្តីវៀតណាម
2022-09-20 15:51:43cri
Share with:

លោក Li Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Phạm Minh Chính នាយករដ្ឋមន្រ្តីវៀតណាមកាលពីរសៀលថ្ងៃទី១៩ខែកញ្ញាតាមការណាត់។

លោក Li Keqiang បានថ្លែងថា ប្រទេសចិននិងវៀតណាមគឺជាប្រទេសជិតខាងដែលមានមេត្រីភាពនិងមានព្រំដែនជាប់គ្នា  លោកអគ្គលេខាធិការបក្ស Xi Jinping តែងតែធ្វើការប្រាស្រ័យទាក់ទងជាមួយលោកអគ្គលេខាធិការបក្ស Nguyen Phu Trọng  បានជំរុញយ៉ាងពេញទំហឹងនូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ប្រទេសចិនរីករាយបង្កើនការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់ជាន់ថ្នាក់ជាមួយប្រទេសវៀតណាម ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។

លោក Li Keqiang បានគូសបញ្ជាក់ទៀតថា ប្រទេសចិនរីករាយដើរតួនាទីបំពេញបន្ថែមគ្នាខាងឧត្តមភាពឧស្សាហកម្មជាមួយប្រទេសវៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម  ធានាការចេញចូលដែនដោយរលូន ពង្រីកការនាំចូលផលិតផលកសិកម្មដែលមានគុណភាពល្អរបស់ប្រទេសវៀតណាម ស្វាគមន៍រាល់និសិត្សវៀតណាមដែលបន្តការសិក្សានៅចិន ដែលមានបំណងចង់មកបន្តការសិក្សានៅចិនវិញធ្វើដំណើរមកចិនដោយឈរលើមូលដ្ឋានបង្ការនិងគ្រប់គ្រងជំងឺឆ្លងឱ្យបានល្អ ព្រមទាំងបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

លោក Li Keqiang បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយរួមជាមួយប្រទេសអាស៊ានចាត់ទុកឱកាសខួប២០ឆ្នាំនៃការចុះហត្ថលេខាលើ«សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង» ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យឈានដល់ “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង”ក្នុងពេលឆាប់ៗ ក្នុងន័យកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស