ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននិយាយអំពីការអភិវឌ្ឍនៃប្រទេសចិននិងភាពប្រាកដប្រជានៃគោលនយោបាយចំពោះសហរដ្ឋអាមេរិក
2022-09-20 17:31:54cri
Share with:

ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបសំណេះសំណាលនិងធ្វើកិច្ចផ្លាស់ប្តូរជាមួយសមាជិកជាតំណាងនៃក្រុមប្រឹក្សាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ក្រុមប្រឹក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងសភាពាណិជ្ជកម្មអាមេរិកនៅក្រុងញ៉ូវយក។

ទាក់ទិននឹងអនាគតនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកមានភាពប្រាកដប្រជាកាន់តែតិចទៅៗ ហើយមានភាពមិនប្រាកដប្រជាកាន់តែច្រើន លោក Wang Yi បានអធិប្បាយពី “ភាពប្រាកដប្រជា”ចំនួន៥របស់ប្រទេសចិន ពោលគឺ ទី១ អនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិនគឺមានភាពប្រាកដប្រជា។ ទី២ សេចក្តីសម្រេចចិត្តអំពីកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនគឺមានភាពប្រាកដប្រជា។ ទី៣  គោលនយោបាយចិនចំពោះសហរដ្ឋអាមេរិកគឺមានភាពប្រាកដប្រជា។ ទី៤ អាកប្បកិរិយាដែលប្រទេសចិនបន្តបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកគឺមានភាពប្រាកដប្រជា។ ទី៥ ឆន្ទៈរបស់ប្រទេសចិនក្នុងការធ្វើកិច្ចសម្របសម្រួលព្វហុភាគីជាមួយសហរដ្ឋអាមេរិកគឺមានភាពប្រាកដប្រជា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស