ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអង់គ្លេសប្រារព្ធព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Elizabeth II
2022-09-20 14:08:45cri
Share with:


 

ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Elizabeth II របស់អង់គ្លេសបានប្រារព្ធឡើងនៅថ្ងៃទី១៩ខែកញ្ញាដោយមានការចូលរួមពីសមាជិកនៃព្រះរាជវង្សានុវង្សអង់គ្លេស មន្ត្រីរដ្ឋាភិបាល បុគ្គលិកសាសនារបស់អង់គ្លេស សមាជិកព្រះរាជវង្សានុវង្សបរទេសនិងអ្នកនយោបាយអន្តរជាតិសំខាន់ៗ

នៅរសៀលថ្ងៃទី ១៩ខែកញ្ញា តាមម៉ោងក្នុងតំបន់  ព្រះមជ្ជូសារបស់ព្រះមហាក្សត្រីបានរំកិលទៅកាន់តំបន់ Windsor Castle ដែលស្ថិតនៅភាគខាងលិចនៃជាយក្រុងឡុងដ៍ ព្រះសពព្រះមហាក្សត្រីនឹងត្រូវបញ្ចុះជាមួយព្រះសពនៃព្រះអង្គម្ចាស់ Philip ដែលជាស្វាមីរបស់ទ្រង់នៅថ្ងៃដដែល

គួររំលឹកថា ម្ចាស់ក្សត្រី Elizabeth II បានសោយទិវង្គតនៅប្រាសាទ Balmoral កាលពីថ្ងៃទី៨ខែកញ្ញា ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា ទ្រង់បានគ្រងរាជ្យសម្បត្តិកាលពីឆ្នាំ១៩៥២ដែលជាព្រះមហាក្សត្រីគ្រងរាជ្យសម្បត្តិបានយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តប្រទេសអង់គ្លេស

អ្នកបកប្រែ:马小青
ប្លុកពិសេស