ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guo Shengkunសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើជាសហអធិបតីនៃកិច្ចប្រជុំយន្តការសហប្រតិបត្តិការផ្នែកសន្តិសុខនិងអនុវត្តច្បាប់ចិន-រុស្ស៊ីលើកទី៧
2022-09-20 14:22:00cri
Share with:

នៅថ្ងៃទី ១៩ ខែកញ្ញា លោក Guo Shengkun សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃគណៈកម្មការនយោបាយ និងច្បាប់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Patrushev លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីបានធ្វើជាសហអធិបតីនៃកិច្ចប្រជុំយន្តការកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងអនុវត្តច្បាប់រវាងចិននិងរុស្ស៊ីនៅខេត្តFujian ប្រទេសចិន។

ថ្លែងក្នុងកិច្ចប្រជុំ លោក Guo Shengkun បានលើកឡើងថា ក្រោមការណែនាំជាយុទ្ធសាស្ត្រ និងការជំរុញជាបន្តបន្ទាប់របស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ី ទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីតែងតែរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព។ ចាប់តាំងពីការបង្កើតយន្តការសហប្រតិបត្តិការផ្នែកសន្តិសុខនិងអនុវត្តច្បាប់រវាងចិននិងរុស្ស៊ីមក ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យសំខាន់ៗដូចជាការគាំពារសន្តិសុខនយោបាយជាតិ ការប្រយុទ្ធប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការវាយបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនជាដើម បានបង្កើតនិម្មាបនកម្មសហប្រតិបត្តិការទូទៅដែលមានលំដាប់ខ្ពស់ គ្រប់ជ្រុងជ្រោយ ធំទូលាយ និងគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលទទួលបានលទ្ធផលជាផ្លែផ្កាច្រើនសន្ធឹក ពោលគឺបានដើរតួនាទីសំខាន់ដែលមិនអាចជំនួសបានក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស