ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាជាមួយលោក Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា
2022-09-20 14:23:18cri
Share with:

នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់  លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Rodriguez រដ្ឋមន្ត្រីការបរទេសគុយបាក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសគុយបា ចាត់ទុកគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរជាសេចក្តីណែនាំ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ពង្រឹងនិងអភិវឌ្ឍឱ្យបានល្អនូវ ទំនាក់ទំនងមេត្រីភាពដ៏ពិសេសរវាងចិននិងគុយបា។ ប្រទេសចិនសូមថ្លែងអំណរគុណចំពោះភាគីគុយបាសម្រាប់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិនក្នុងការគាំពារផលប្រយោជន៍ស្នូល ហើយប្រទេសចិនក៏សូមគាំទ្រយ៉ាងមុតមាំចំពោះគុយបាក្នុងការគាំពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន ក៏ដូចជាគាំទ្រគុយបាក្នុងការពន្លឿនការអភិវឌ្ឍ និងការស្តារឡើងវិញផងដែរ។ ជឿជាក់ថាគុយបានឹងបន្តទទួលបានសមិទ្ធផលកាន់តែធំនៅលើផ្លូវនៃការកសាងសង្គមនិយមជាបន្តបន្ទាប់។

ក្រៅពីនេះ លោក Wang Yi បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែពង្រឹងបន្ថែមទៀតនូវការតភ្ជាប់យុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ"ដោយនឹងនរ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទេសចរណ៍ ថាមពលដែលអាចកកើតឡើងវិញនិងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យទំនុកចិត្តខ្ពស់ផ្នែកនយោបាយរវាងប្រទេសទាំងពីរក្លាយទៅជាសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស