ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ដើមឡើយ សុបិនអាមេរិកគឺជា "សិបុនអាក្រក់របស់អាមេរិក"ដ៏ពិតប្រាកដ
2022-09-20 14:45:23cri
Share with:

     “និយាយចំពោះពួកយើង គ្រប់យ៉ាងចប់ហើយ ។” គិតរហូតដល់បច្ចុប្បន្ននេះ ម្តាយម្នាក់នៃប្រទេសម៉ិកស៊ិកឈ្មោះ Hermelinda នៅមិនអាចដើរចេញផុតពីភាពឈឺចាប់នៅឡើយទេ ។ កូនរបស់លោកស្រីបានស្លាប់បាត់បង់ជីវិតក្នុងករណីសោកនាដកម្មរបស់ជនអន្តោប្រវេសន៍មួយលើកដែលកើតឡើងនៅទីក្រុងSan Antonio រដ្ឋតិចសាស់ ប្រទេសអាមេរិកកាលពីខែ មិថុនា ឆ្នាំនេះ ។ សោកនាដកម្មលើកនេះបណ្តាលឱ្យមនុស្សលើសពី៥០នាក់ស្លាប់បាត់បង់ជីវិត ។

         ខណៈពេលជនអន្តោប្រវេសន៍របស់អាមេរិកឡាទីនធ្វើដំណើរទៅខាងជើង មនុស្សគ្រប់គ្នាសុទ្ធតែមាន “សិបុនអាមេរិក” ។ ប៉ុន្តែ ពួកគេនឹកស្មានមិនដល់ថា សំបុត្រដែលកាន់ក្នុងដៃរបស់ខ្លួន ប្រហែលជា “សំបុត្រមួយជើង” ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានFOX News របស់អាមេរិកនៅថ្ងៃទី១៨ ខែកញ្ញាបានឱ្យដឹងថា មន្ត្រីអាជ្ញាធរគយនិងនាយកដ្ឋានការពារព្រំដែនរបស់អាមេរិកបានថ្លែងថា ចាប់ពីចូលឆ្នាំសារពើពន្ធ២០២២ (ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ )រហូតដល់បច្ចុប្បន្ននេះ មានជនអន្តោប្រវេសន៍ចំនួន៧៨២នាក់បានស្លាប់បាត់បង់ជីវិតខណៈពេលឆ្លងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិក ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រម្តងទៀត ក្នុងនោះ គ្រាន់តែនៅខែកញ្ញាឆ្នាំនេះ ក៏មានជនអន្តោប្រវេសន៍ចំនួន៣០នាក់បានស្លាប់បាត់បង់ជីវិតផងដែរ ។

      ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍របស់អាមេរិកឡាទីន រដ្ឋាភិបាលអាមេរិកក៏បានគិតពិចារណាពីមធ្យោបាយជាច្រើនដែរ ដូចជាបានទម្លាក់ថវិកាជាច្រើនសម្រាប់សាងសង់ជញ្ជាំងនៅព្រំដែន និងដាក់ពង្រាយប៉ូលីសរាប់ម៉ឺននាក់ដែលត្រូវគេហៅថា “ចចកព្រៃឈើ”ជាដើម ។ ប៉ុន្តែវិបតិ្តជនអន្តោប្រវេសន៍មិនត្រូវបានបន្ធូរបន្ថយនោះទេ ជាងនេះទៅទៀត ក៏មានករណីស្លាប់កាន់តែច្រើនបាននិងកំពុងកើតមាន ។

      បើមើលពីការពិតជាក់ស្តែងអាចឃើញថា ការកើតមានសោកនាដកម្ម មានទំនាក់ទំនងដោយផ្ទាល់ជាមួយគោលនយោបាយជនអន្តោប្រវេសន៍របស់អាមេរិក ។ ខណៈពេលឡើងកាន់មុខតំណែង លោក បៃដិន ប្រធានាធិបតីអាមេរិកធ្លាប់សន្យាថានឹងធ្វើវិសោធនកម្មដោយគ្រប៉ជ្រុងជ្រោយនូវសេចក្តីព្រាងច្បាប់អំពីជនអន្តោប្រវេសន៍ ប៉ុន្តែគិតរហូតដល់បច្ចុប្បន្ននេះនៅមិនទាន់ទទួលបានប្រសិទ្ធភាពអីសោះ ។ កាលពីខែធ្នូ ឆ្នាំមុន  គោលនយោបាយស្តីពី “ទុកនៅម៉ិកស៊ិក”ដែលរដ្ឋភិបាលរបស់លោក ត្រាំបានដាក់ចេញត្រូវបានរៀបចំឡើងវិញម្តងទៀត បានជាជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិកភាគកណ្តាលត្រូវបណ្តេញទៅក្នុងដែនដីប្រទេសម៉ិកស៊ិកវិញ បណ្តាលឱ្យបញ្ហាជនអន្តោប្រវេសន៍នៅព្រំដែនរវាងអាមេរិកនិងម៉ិកស៊ិកមានភាពកាន់តែធ្ងន់ធ្ងរ ។ ទាក់ទិននឹងរឿងនេះ លោក krish omara vignarajah អតីតទីប្រឹក្សាជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិកបានលើកឡើងថា គោលនយោបាយស្តីពីជនអន្តោប្រវេសន៍ដ៏ខុសឆ្គងរបស់អាមេរិក ត្រូវទទួលខុសត្រូវមួយចំនួនធំចំពោះសោកនាដកម្មទាំងនេះ ។

      ជាពិសេស យោងតាមការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកកាន់តែជិតចូលមកដល់ មួយផ្នែក អ្នកនយោបាយអាមេរិកបានធ្វើពាក្យសន្យាក្លែងក្លាយគ្រប់បែបយ៉ាងក្នុងបញ្ហាជនអន្តោប្រវេសន៍ មួយផ្នែកទៀត ពួកគេក៏បានចាត់ទុកជនអន្តោប្រវេសន៍ជាថ្នូរសម្រាប់ប្រកួតប្រជែងរវាងគ្នានិងគ្នាផងដែរ ។ ក្នុងបរិបទនៃការប្រកួតប្រជែងរវាងបក្សពួក ជនអន្តោប្រវេសន៍ទាំងនេះ ហាក់ដូចជាបាល់អ៊ីចឹង ត្រូវគេទាត់ទៅទាត់មក ហើយសិទ្ធិមនុស្សរបស់ជនអន្តោប្រវេសន៍ទាំងនេះក៏ដូចក្រដាសសំរាមអ៊ីចឹងដែលត្រូវបានអ្នកនយោបាយអាមេរិកបោះចោល។

       ភ្នាក់ងារអនុវត្តច្បាប់របស់អាមេរិកជិះសេះបណ្តេញជនអន្តោប្រវេសន៍របស់ប្រទេសហៃទី បំបែកគ្រួសារជនអន្តោប្រវេសន៍អាមេរិកឡាទីនរាប់ពាន់គ្រួសារដោយបង្ខំ ឃាត់ខ្លួនកុមារអន្តោប្រវេសន៍ដែលបានចូលដែនអាមេរិកដោយខ្លួនឯង ។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មានបានបែកធ្លាយទង្វើអាក្រក់ជាច្រើនរបស់រដ្ឋាភិបាលអាមេរិកទៅលើជនអន្តោប្រវេសន៍ ។ និយាយចំពោះជនអន្តោប្រវេសន៍អាមេរិកឡាទីន ដើមឡើយសុបិនអាមេរិក គឺជា "សិបុនអាក្រក់របស់អាមេរិក"ដ៏ពិតប្រាកដ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស