ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរការបើកធ្វើពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី៧
2022-09-19 22:05:03cri
Share with:

ថ្ងៃទី ១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរការបើកធ្វើពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី៧។

ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា តំបន់អឺរ៉ាស៊ីពោរពេញដោយភាពរស់រវើកនិងសក្តានុពល ជាតំបន់សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ"។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិភាគស្វយ័តស៊ីនជាំងរបស់ប្រទេសចិនបានដើរតួនាទីយ៉ាងពេញលេញនូវឧត្តមភាពខាងភូមិសាស្ត្ររបស់ខ្លួន ជំរុញយ៉ាងសកម្មនូវការកសាងតំបន់ស្នូលនៃខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ ជំរុញការតភ្ជាប់គ្នា កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមរវាងប្រទេសចិននិងប្រទេសក្នុងតំបន់អឺរ៉ាស៊ី ដែលទទួលបានសមិទ្ធផលវិជ្ជមាន។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសនានាតាមរយៈវេទិកាពិព័រណ៍ចិន-អាស៊ីអឺរ៉ុប ដើម្បីផ្សព្វផ្សាយស្មារតីផ្លូវសូត្រ ពោលគឺកិច្ចសហប្រតិបត្តិការនិងសន្តិភាព ការបើកចំហនិងបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់ស្តង់ដាខ្ពស់ មាននិរន្តរភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន បន្តត្រួសត្រាយកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប លើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប និងជំរុញការអភិវឌ្ឍនិងវិបុលភាពរួម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស