ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅអាស៊ីកណ្តាល គឺជាដំណើរទស្សនប្រកបដោយអត្ថន័យដ៏សំខាន់មួយលើកក្នុងកាលៈទេសៈគន្លឹះក្នុងប្រវត្តិសាស្ត្រ
2022-09-19 17:21:46cri
Share with:


 

ថ្ងៃទី ១៩ ខែកញ្ញា លោកស្រី Mao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនមានអ្នកយកព័ត៌មានបានសួរថា៖ លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ចប់ដំណើរទស្សនកិច្ចនៅអាស៊ីកណ្តាលដែលពិភពលោកចាប់អារម្មណ៍អំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុង
Samarkand និងបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន។ មតិអន្តរជាតិយល់ឃើញជាទូទៅថា ដំណើរទស្សនកិច្ចរបស់លោក Xi Jinping មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ តើប្រទេសចិនវាយតម្លៃយ៉ាងណាចំពោះសមិទ្ធផល និងសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះ?

 

ទាក់ទិននឹងសំណួរនេះ លោកស្រី Mao Ning បានឆ្លើយថា ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅអាស៊ីកណ្តាល គឺជាដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យដ៏សំខាន់មួយលើកក្នុងកាលៈទេសៈគន្លឹះក្នុងប្រវត្តិសាស្ត្រ។ លោកXi Jinping បានស្នាក់នៅប្រទេសអាស៊ីកណ្តាលចំនួនពីរនេះអស់រយៈពេល ៤៨ ម៉ោង និងបានចូលរួមសកម្មភាពទ្វេភាគី និងពហុភាគីជិត ៣០លើក ។ ដំណើរទស្សនកិច្ចនេះបានជំរុញឱ្យអង្គការសហប្រតិបត្តិការសៀងហៃឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីយ៉ាងមានប្រសិទ្ធភាព និងបានណែនាំទំនាក់ទំនងរវាងប្រទេសចិនជាមួយប្រទេសពាក់ព័ន្ធឱ្យឡើងដល់កម្រិតថ្មីមួយ។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស