ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខ្យល់ព្យុះ Fiona បណ្តាលឱ្យពលរដ្ឋជាង ៤៦ ម៉ឺនគ្រួសារនៅតំបន់ព័រតូរីកូដាច់ចរន្តអគ្គិសនី
2022-09-19 15:28:09cri
Share with:

ព្យុះត្រូពិច Fiona នៅសមុទ្រការីបៀនបានក្លាយជាព្យុះសង្ឃរាកម្រិតទី ១ កាលពីថ្ងៃទី ១៨ ខែកញ្ញា ដែលបណ្តាលឱ្យពលរដ្ឋជាង ៤៦ ម៉ឺនគ្រួសារនៅតំបន់ព័រតូរីកូ ដែលជាទឹកដីស្ថិតនៅក្រៅប្រទេសរបស់សហរដ្ឋអាមេរិកដាច់ចរន្តអគ្គិសនី ។

យោងតាមដំណឹងនៃមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិកឱ្យដឹងថា កម្លាំងខ្យល់"Fiona" មានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយតាមការព្យាករណ៍ វានឹងបន្តនាំមកនូវការភ្លៀងធ្លាក់ខ្លាំងដល់តំបន់ព័រតូរីកូ ព្រមនិងបណ្តាលឱ្យមានទឹកជំនន់ដែលអាចបង្កការគំរាមកំហែងដល់អាយុជីវិត។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស