ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេសកកម្មរុករកភពព្រះអង្គារលើកដំបូងរបស់ប្រទេសចិនទទួលបានសមិទ្ធផលផ្នែកវិទ្យាសាស្ត្រដ៏សម្បូរបែប
2022-09-19 16:20:30cri
Share with:


យោងតាមការផ្សាយដំណឹងនៃរដ្ឋបាលជាតិអវកាសចិនកាលពីថ្ងៃទី ១៨ ខែកញ្ញាឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ យានអវកាស Tianwen-1 បានស្ថិតនៅក្នុងគន្លងតារាវិថីអស់រយៈពេលជាង៧៨០ ថ្ងៃហើយ ហើយយានរុករកភពព្រះអង្គារបានធ្វើដំណើរក្នុងចម្ងាយសរុប ១៩២១ ម៉ែត្រ ដោយបានបញ្ចប់ភារកិច្ចរុករកផ្នែកវិទ្យាសាស្ត្រតាមការគ្រោងទុក និងទទួលបាទិន្នន័យដើមផ្នែករុករកខាងវិទ្យាសាស្ត្រទំហំ ១៤៨០GB ។..

ក្រុមអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានទទួលសមិទ្ធផលខាងវិទ្យាសាស្ត្រដ៏សម្បូរបែប តាមរយៈការស្រាវជ្រាវលើទិន្នន័យដើមផ្នែកវិទ្យាសាស្ត្រដែលទទួលបានដោយម្ចាស់ការ

សមិទ្ធផលថ្មីទាំងនេះបង្ហាញពីឥទ្ធិពលនៃសកម្មភាពខ្យល់ខ្សាច់និងទឹកនៅលើភពអង្គារចំពោះការវិវត្តនៃភូគព្ភសាស្ត្រ និងបម្រែបម្រួលនៃបរិស្ថាន ផ្តល់ការគាំទ្រយ៉ាងរឹងមាំចំពោះការសន្និដ្ឋានថាភពអង្គារធ្លាប់មានមហាសមុទ្រ និងបង្កើនការយល់ដឹងផ្នែកវិទ្យាសាស្ត្ររបស់មនុស្សជាតិអំពីការវិវត្តនៃភូគព្ភសាស្ត្រនិងបម្រែបម្រួលបរិស្ថានរបស់ភពអង្គារ ។ សមិទ្ធផលដែលពាក់ព័ន្ធត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដីសិក្សាស្រាវជ្រាវដ៏ល្បីឈ្មោះទាំងជាតិនិងអន្តរជាតិ

អ្នកបកប្រែ:马小青
ប្លុកពិសេស