ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “វិធីដក”ក្លាយជា “វិធីបូក” ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណអាចប្តូរមកជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
2022-09-19 09:09:30cri
Share with:

ដកចេញសហគ្រាសផលិតនិងមានកម្រិតបំពុលធម្មតាសរុបប្រហែល៣ពាន់សហគ្រាស រុះរើសំណង់ខុសច្បាប់លើសពី៣រយលានម៉ែត្រការ៉េ ហើយដីធ្លីសម្រាប់កសាងទីក្រុងនិងជនបទបានកាត់បន្ថយចំនួន១១០គីឡូម៉ែត្រការ៉េ។ល។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ឥតឈប់ឈរដែលបានក្លាយជាទីក្រុងធំដំបូងដែលទទួលបានការអភិវឌ្ឍដោយកាត់បន្ថយបរិមាណនៅទូទាំងប្រទេសចិន ។

ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណនៃក្រុងប៉េកាំង គឺចាប់ផ្តើមពីផែនការមេរបស់ទីក្រុងស្តង់ដារខ្ពស់មួយ ។ កាលពីខែកញ្ញាឆ្នាំ២០១៧ ក្នុងឯកសារឆ្លើយតបអំពីផែនការមេស្តីពីទីក្រុងប៉េកាំង(ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣៥)របស់គណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានកំណត់យ៉ាងច្បាស់លាស់ថា ត្រូវគិតពិចារណាពីសមត្ថភាពទទួលបន្ទុកនៃធនធាននិងបរិស្ថាន ហើយធ្វើការអភិវឌ្ឍដោយកាត់បន្ថយទ្រង់ទ្រាយ កាត់បន្ថយបន្ទុកនិងកាត់បន្ថយការប្រើប្រាស់ធនធាន គ្រប់គ្រងទាំងទំហំចំនួនប្រជាជនទាំងទ្រង់ទ្រាយសាងសង់យ៉ាងប្រាកដប្រជា ដែលជំរុញការផ្លាស់ប្តូរវិធីអភិវឌ្ឍន៍ លើកកម្ពស់លំដាប់ថ្នាក់និងការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃរចនាសម្ព័ន្ធឧស្សាហកម្ម ក៏ដូចជាកែលម្អមុខងាររបស់ទីក្រុង ។

នៅដើមសតវត្សរ៍ទី២១ ក្រុងប៉េកាំងបានជួបបញ្ហាទីក្រុងធំៗ ដូចជាការស្ទះចរាចរណ៍និងការបំពុលខ្យល់អាកាសជាដើម ដូច្នេះ ប៉ុន្មានឆ្នាំកន្លងទៅនេះ គម្រោងដ៏សំខាន់ជាច្រើនសុទ្ធតែបានដាក់ចេញនូវសំណូមពរស្តីពីការអភិវឌ្ឍដោយកាត់បន្ថយបរិមាណចំពោះក្រុងប៉េកាំង ។ ខណៈពេលទីក្រុងផ្សេងទៀតកំពុងជាប់រវល់នឹងការទាក់ទាញធនធានមនុស្ស ដើម្បីអភិវឌ្ឍទីក្រុងឥតឈប់ឈរ ក្រុងប៉េកាំងបែរជាកាត់បន្ថយទ្រង់ទ្រាយអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជិត១០ឆ្នាំ ចំនួនប្រជាជននិងដីធ្លីសម្រាប់កសាងទីក្រុងនិងជនបទរបស់ប៉េកាំងត្រូវបានកាត់បន្ថយបួនឆ្នាំជាប់ៗគ្នា ទំហំសាងសង់បានកាត់បន្ថយបីឆ្នាំជាប់ៗគ្នា ហើយសមាមាត្រនៃចំនួនប្រជាជនស្នាក់នៅជាអចិន្ត្រៃយ៍នៅតំបន់កណ្តាលទីក្រុងប៉េកាំងបានធ្លាក់ចុះពី៥៩,៣ភាគរយនៅឆ្នាំ២០១៥មកនៅត្រឹម៥០,២ភាគរយនៅឆ្នាំ២០២០ ។

ក្នុងបរិបទនៃការអភិវឌ្ឍដោយកាត់បន្ថយបរិមាណ ក្រុងប៉េកាំងខិតខំប្រឹងប្រែងបង្កើតជារចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយបច្ចេកទេសខ្ពស់ថ្មី ហើយសេវាកម្មទំនើបដូចជាហិរញ្ញវត្ថុ ព័ត៌មានវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើមមានឧត្តមភាពភាពកាន់តែលេចធ្លោ ។ ឧស្សាហកម្មដូចជាភាពឆ្លាតវៃសិប្បនិម្មិត ប្រព័ន្ធទូរគមនាគមន៍ 5G ផ្កាយរណបអវកាសនិងឱសថជីវសាស្ត្រជាដើមបានផុលផុសឡើងយ៉ាងឆាប់រហ័ស ព័ត៌មានវិទ្យាជំនាន់ថ្មី ឱសថនិងសុខភាពបានក្លាយជា កម្លាំងចលករថ្មីក្នុងការអភិវឌ្ឍនៃក្រុងប៉េកាំង ។ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបនៃក្រុងប៉េកាំងបានឡើងដល់៤ទ្រីលានយាន់ប្រាក់ចិន ហើយតម្លៃបន្ថែមនៃសេដ្ឋកិច្ចឌីជីថលគឺមានសមាមាត្រលើសពី៤០ភាគរយ ។

ក្រៅពីនេះ តំបន់ Xiong’an ថ្មីនៃខេត្ត Hebei ក៏បានក្តាប់ជាប់នូវឱកាសយុទ្ធសាស្ត្រដ៏សំខាន់នៃការអភិវឌ្ឍក្រុងប៉េកាំង ក្រុង Tianjin និងខេត្ត Hebei ដោយស៊ីសង្វាក់គ្នាផងដែរ ។ នៅឆមាសទីមួយឆ្នាំនេះ ទូទាំងខេត្ត Hebei បានទទួលគម្រោងវិស្វកម្មថ្មីក្នុងតម្លៃលើសពី៥០លានយាន់ប្រាក់ចិនចំនួន២៧០ដែលផ្ទេរពីក្រុងប៉េកាំងនិងក្រុង Tianjin និងមានការវិនិយោគសរុប ១សែន៤ម៉ឺន៩ពាន់៤រយលានយាន់ប្រាក់ចិន ។

ខេត្ត Hebei ប្រើ វិធីដកផង ប្រើវិធីបូកផង ដែលបានធ្វើ ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃសហគ្រាសចំនួន១ម៉ឺន ពន្លឿនការបង្កើតជាប្រព័ន្ធឧស្សាហកម្មទំនើប ដើម្បីលើកកម្ពស់គុណភាពអភិវឌ្ឍន៍នៃសេដ្ឋកិច្ចខេត្ត Hebei ឥតឈប់ឈរ ។

ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណមិនមែនមិនអភិវឌ្ឍនោះទេ គឺជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាផ្លាស់ប្ដូរពី វិធីដកមកជា វិធីបូក ។ ព្រមពេលជាមួយនឹងការកាត់បន្ថយប្រើប្រាស់ដីធ្លី លើកកម្ពស់ការផលិតគិតជាឯកតា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ។ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបនៃក្រុងប៉េកាំងបានឡើងដល់៤ទ្រីលានយាន់ប្រាក់ចិន ដែលត្រឹមតែចំណាយរយៈពេលបីឆ្នាំក៏សម្រេចបាននូវការផោតផ្លោះ១ទ្រីលានយាន់ប្រាក់ចិន ហើយក៏បានបំបែក កំណត់ត្រាទីក្រុងទូទាំងប្រទេសចិនថ្មីផងដែរ ។ នៅពេលអនាគត ប្រឈមមុខនឹងស្ថានការណ៍ថ្មីនិងបញ្ហាប្រឈមថ្មី គឺចាំបាច់ត្រូវធ្វើឱ្យវិធីអភិវឌ្ឍន៍ទីក្រុងមានភាពកាន់តែល្អប្រសើរនិងមានលំដាប់ថ្នាក់កាន់តែខ្ពស់ ៕

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស