ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា
2022-09-19 15:02:19cri
Share with:

កាលពីថ្ងៃទី ១៦ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។ ឥស្សរជនមកពីប្រទេសជាច្រើនសម្គាល់ឃើញថា សុន្ទរកថារបស់លោកXi Jinping គឺឈរលើស្ថានភាពបច្ចុប្បន្ន និងសម្លឹងមើលទៅកាន់អនាគត ដែលបានផ្តល់ការណែនាំសំខាន់ដល់ការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃ ព្រមនិងបង្ហាញពីភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តក្នុងការពួតដៃគ្នាផ្សព្វផ្សាយ “ស្មារតីសៀងហៃ”   និងជំរុញការកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែស្អិតល្មួត។

លោក Shabazz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានថ្លែងថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រតិបត្តិការសៀងហៃ ភាគីប៉ាគីស្ថានឯកភាពនឹងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping

អតីតអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃនិងជាប្រធានវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការបរទេសនៃក្រសួងការបរទេសកាហ្សាក់ស្ថានបានលើកឡើងថា ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានអំពាវនាវឱ្យកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែស្អិតល្មួត ប្រការនេះស្របតាមគោលគំនិតនៃសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ប្រទេសចិនបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលមិនត្រឹមតែបានលើកឡើងនូវគំនិតផ្តួចផ្តើមនិងទស្សនៈក្នុងន័យស្ថាបនាជាបន្តបន្ទាប់ប៉ុណ្ណោះទេ ថែមទាំងបានអនុវត្តជាក់ស្តែងដើម្បីជំរុញការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស