ការពារអេកូឡូស៊ីវាលស្មៅ ថែរក្សាប្រភពទឹកនៃទន្លេលឿង
2022-09-19 17:21:54cri
Share with:
ស្រុកMaquនៃមណ្ឌលស្វយ័តជនជាតិZangGannanនៅខេត្តGansuប្រទេសចិនស្ថិតនៅភាគខាងកើតតំបន់ខ្ពង់រាបQinhai និង Xizang សម្បូរទៅដោយវាលស្មៅធម្មជាតិ វាលភក់ និងដីសើម គឺជាប្រភពទឹកដ៏សំខាន់នៃទន្លេលឿង។
ស្រុកMaqu តាមរយៈការអនុវត្តគម្រោងវិស្វកម្មការពារអេកូឡូស៊ីមួយចំនួនមានដូចជា ការប្រែក្លាយតំបន់គង្វាលឱ្យទៅជាវាលស្មៅ ការការពារនិងស្តារឡើងវិញនូវដីសើម និងការគ្រប់គ្រងការស្តារអេកូឡូស៊ីនៃតំបន់ភ្នំ ទឹកទន្លេ ព្រៃឈើ វាលស្រែ បឹង វាលស្មៅ និងវាលខ្សាច់ជាដើម ស្រុកMaquបានខិតខំប្រឹងប្រែងជំរុញការការពារបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃផ្នែកខាងលើនៃទន្លេលឿង ៕