ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រមូលផលដំណាំស្បៀងនៅរដូវស្លឹកឈើជ្រុះរបស់ប្រទេសចិនលើសពី ១១,៣៣លានហិកតា ការធានារ៉ាប់រងខាងកសិកម្មបានជួយការពារការប្រមូលផល
2022-09-19 15:03:19cri
Share with:

ការសង្កេតព័ត៌មានអំពីស្ថានភាពកសិកម្មថ្មីបំផុតរបស់ក្រសួងកសិកម្មនិងជនបទចិនបង្ហាញថា ដំណាំស្បៀងរដូវស្លឹកឈើជ្រុះរបស់ប្រទេសចិនទទួលបានទិន្នផលចំនួនជាង ១១,៣៣លានហិកតា។ ក្នុងការសង្កេតនិងសិក្សាស្រាវជ្រាវ អ្នកយកព័ត៌មានបានរកឃើញថា ការធានារ៉ាប់រងខាងកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យដំណាំស្បៀងហុចចូលបានច្រើន។ នាពេលបច្ចុប្បន្ននេះ ប្រភេទនៃការឧបត្ថម្ភកធនលើវិស័យធានារ៉ាប់រងខាងកសិកម្មរបស់ប្រទេសចិនត្រូវបានពង្រីកឱ្យគ្របដណ្តប់ផលិតផលកសិកម្មច្រើនជាង ១៦ ប្រភេទ ដូចជាកៅស៊ូធម្មជាតិ និងដំណាំចម្រាញ់យកប្រេង ក៏ដូចជាផលិតផលកសិកម្មពិសេសរបស់តំបន់ជាង ៦០ ពោលគឺបានគ្របដណ្តប់លើផលិតផលកសិកម្មសំខាន់ៗដែលទាក់ទងនឹងសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជន និងសន្តិសុខស្បៀង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស