ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសហប្រតិបត្តិការចិន-អាស៊ានទទួលបានផ្លែផ្កាដ៏សម្បូរបែប កិច្ចព្រមព្រៀងRCEPបានបង្កើតកម្រិតសហប្រតិបត្តិការថ្មី
2022-09-19 16:19:48cri
Share with:


ពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលវិនិយោគនិងធុរកិច្ចចិន-អាស៊ាន លើកទី១៩បានបើកធ្វើនៅទីក្រុងNanning ភូមិភាគស្វយ័តជនជាតិ Zhuang Guangxiប្រទេសចិន។ អ្នកសង្កេតការណ៍អន្តរជាតិយល់ឃើញថា ពិព័រណ៍ចិន-អាស៊ានជាបង្អួច ដែលពិភពខាងក្រៅបានមើលឃើញនូវភាពរស់រវើកនិងលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន។ នៅឆ្នាំដំបូងដែលកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់RCEP) ចូលជាធរមាន ប្រទេសចិននិងអាស៊ានបានចាប់យកឱកាសថ្មីៗសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ហើយសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានដាក់បញ្ចូលកម្លាំងចលករថ្មី។

ក្នុងរយៈពេល ១៨ឆ្នាំកន្លងមកនេះ ពិព័រណ៍ចិន-អាស៊ានមានភាពកាន់តែទាក់ទាញក្នុងវិស័យតភ្ជាប់គ្នាក្នុងតំបន់ និងវិស័យជំរុញកិច្ចសហប្រតិបត្តិការ រហូតមកដល់បច្ចុប្បន្ន វាបានទាក់ទាញពាណិជ្ជករប្រហែល ០១៥ លាននាក់ឱ្យចូលរួម ដែលបានរួមចំណែកដល់ការកសាងតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាននិងការកសាង ខ្សែក្រវាត់ និងផ្លូវ

អ្នកបកប្រែ:马小青
ប្លុកពិសេស