ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Zhanshuអញ្ជើញទៅបំពេញទស្សនកិច្ចមេត្រីភាពផ្លូវការនៅកូរ៉េខាងត្បូង
2022-09-18 11:22:34cri
Share with:

 

      តាមការអញ្ជើញរបស់លោក Kim Chun-pyo ប្រធានសភារដ្ឋកូរ៉េខាងត្បូង លោកLi Zhanshu ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបំពេញទស្សនកិច្ចមេត្រីភាពផ្លូវការនៅកូរ៉េខាងត្បូង ដោយបានជួបសន្ទនាដោយឡែកពីគ្នាជាមួយលោកYoon Seok-You ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក Kim Chun-pyo ប្រធានសភារដ្ឋកូរ៉េខាងត្បូង។ 

      ពេលជួបសន្ទនាជាមួយលោក Yoon Seok-You  លោក Li Zhanshu  បានថ្លែងថា ឆ្នាំនេះជាខួបគម្រប់ ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកូរ៉េខាងត្បូង។ ភាគីចិនរីករាយរួមសហការជាមួយកូរ៉េខាងត្បូងដើម្បីរួមគ្នាជំរុញឱ្យទំនាក់ទំនងចិននិងកូរ៉េខាងត្បូងវិវឌ្ឍទៅមុខដោយនឹងនរនិងវែងឆ្ងាយ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរចិននិងកូរ៉េខាងត្បូង។ ភាគីទាំងពីរត្រូវធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការថែមទៀត បញ្ចប់ការចរចាដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកូរ៉េខាងត្បូង។ ត្រូវបង្កើនថែមទៀតនូវការយល់ដឹងចំពោះគ្នានិងចំណងមិត្តភាពរវាប្រជាជននៃប្រទេសទាំងពីរ។ ភាគីចិនរីករាយរួមសហការជាមួយភាគីកូរ៉េខាងត្បូងក្នុងការបង្កើនការផ្លាស់ប្តូរនិងសហការលើបញ្ហាពិភាក្សាសំខាន់ៗលក្ខណៈតំបន់និងសកល ដើម្បីរួមចំណែករួមសម្រាប់ការជំរុញឱ្យតំបន់និងពិភពលោកអភិវឌ្ឍដោយស្ថិរភាពនិងសន្តិភាព។

      ជាការឆ្លើយតប លោក Yoon Seok-You  បានថ្លែងថា រំពឹងថាទ្វេភាគីទាំងពីរអាចបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់និងកិច្ចសន្ទនា ការផ្លាស់ប្តូរគ្រប់ស្រទាប់ថ្នាក់ ជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរទទួលបានសមិទ្ធផលដ៏ប្រាកដប្រជា បង្កើនមេត្រីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតលើកិច្ចការអន្តរជាតិនិងក្នុងតំបន់ដើម្បីជំរុញទំនា់ទំនងរវាងកូរ៉េខាងត្បូងនិងចិនឱ្យទទួលបានការរីកចម្រើនកាន់តែធំក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស