ថ្ងៃទី ១៦ ខែកញ្ញា រាត្រីសមោរសររំលឹកខួប ៥០ ឆ្នាំនៃភាពប្រក្រតីរបស់ទំនាក់ទំនងការទូតចិន-ជប៉ុនបានប្រារព្ធធ្វើនៅសាលល្ខោនមជ្ឈមណ្ឌលវប្បធម៌ខ័ណ្ឌ Nerima ទីក្រុងតូក្យូ។ រាត្រីសមោរសររៀបចំដោយសហភាពសហព័ន្ធជនជាតិចិនទូទាំងប្រទេសជប៉ុន សហការរៀបចំដោយសហព័ន្ធជនជាតិចិននៅជប៉ុន សមាគមជនជាតិចិនក្រុងតូក្យូ និងសភាពាណិជ្ជកម្មចិននៅជប៉ុន ឥស្សរជនមេត្រីភាពគ្រប់មជ្ឈដ្ឋានចិននិងជប៉ុនចំនួនប្រហែល1400 នាក់បានចូលរួមកម្មវិធីនេះ។
លោក Kong Xuanyou ឯកអគ្គរដ្ឋទូតចិនប្រចាំជប៉ុនបានថ្លែងថា បច្ចុប្បន្ន ទំនាក់ទំនងចិន-ជប៉ុនជួបទាំងឱកាសនិងការប្រឈម ។ ភាគីទាំងពីរត្រូវយកមតិឯកភាពសំខាន់ៗរបស់មេដឹកនាំប្រទេសទាំងពីរជាការណែនាំ រក្សាគោលបំណងដើមដែលធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតី ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរឈានទៅមុខតាមទិសដៅកិច្ចសហប្រតិបត្តិការសន្តិភាពនិងមេត្រីភាពយ៉ាងនឹងនរ។
លោក Fukuda Yasuo អតីតនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងថា សង្ឃឹមថាទំនាក់ទំនងជប៉ុន-ចិនដ៏សន្តិភាពនិងមេត្រីភាពបន្តអភិវឌ្ឍ ខិតខំដើម្បីកសាងសង្គមកាន់តែល្អបវរ ៕