ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបញ្ចុះសាកសពរបស់វីរជនកងទ័ពស្ម័គ្រចិត្តប្រជាជនចិនដែលរកបាននៅកូរ៉េខាងត្បូង ជើងទី ៩ បានប្រារព្ធធ្វើនៅទីក្រុង Shenyang ប្រទេសចិន
2022-09-18 14:58:54cri
Share with:

   


   ព្រឹកថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២២ ពិធីបញ្ចុះសាកសពរបស់វីរជនកងទ័ពស្ម័គ្រចិត្តប្រជាជនចិនដែលរកឃើញនៅកូរ៉េខាងត្បូងជើងទី៩បានប្រារព្ធធ្វើនៅទីបញ្ចុះសពទុក្ករបគ្គលជួយកូរ៉េខាងជើងប្រឆាំងអាមេរិកឈ្លានពានទីក្រុងShenyangប្រទេសចិន ទុក្ករបុគ្គលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចំនួន ៨៨ រូបបានត្រូវបញ្ចុះនៅលើទឹកដីមាតុភូមិវិញ។

      លោក Pei Jinjia លេខាគណៈកម្មាធិការបក្សនិងជារដ្ឋមន្រ្តីក្រសួងកិច្ចការអតីតយុទ្ធជនចិនបានថ្លែងសាររំលែកទុក្ខ។ អ្នកចូលរួមពិធីទាំងអស់លំឱនកាយគោរព៣ដងចំពោះ

ទុក្ករបុគ្គល ទាហានចំនួន២៧រូបបាញ់កាំភ្លើង១២គ្រាប់ដើម្បីសំដែងការគោរពដ៏ខ្ពង់ខ្ពស់

ចំពោះទុក្ករបុគ្គល។ អ្នកទាំងឡាយបានកាន់ផ្កាឧទ្ទិសទុក្ករបុគ្គល ហើយដើរជាជួរមើល

ជញ្ជាំងឆ្លាកឈ្មោះទុក្ករបុគ្គល។

      តំណាងមកពីក្រសួងទំនាក់ទំនងជាមួយបរទេសរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ក្រសួងកិច្ចការអតីតយុទ្ធជន ក្រសួងការងារ

នយោបាយគណម្មធិការយោធាមជ្ឈិម សាលាខេត្ត គណកម្មាការបក្សទីក្រុងShenyangរដ្ឋបាលទីក្រុងShenyang កងរំដោះប្រជាជនប្រចាំទីក្រុងShenyang អតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តជួយកូរ៉េខាងជើងប្រឆាំងអាមេរិកឈ្លានពាន ក្រុមគ្រួសារទុក្ករបុគ្គលនាយទាហានពលទាហាននិងសិស្សានុសិស្ស យុវជនប្រហែល ២០០ នាក់បានចូលរួមក្នុងពិធីនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស