ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងអាស៊ានចាប់ដៃរួមគ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
2022-09-18 14:37:52cri
Share with:

នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៩និងកិច្ចប្រជុំកំពូលផ្នែកធុរកិច្ចនិងវិនិយោគរវាងចិន-អាស៊ានដែលបើកធ្វើនៅថ្ងៃទី១៦ ខែកញ្ញា លោកWang Shouwenតំណាងការចរចាពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ក្រសួងពាណិជ្ជកម្មនឹងជំរុញការអនុវត្តRCEPដោយគុណភាពខ្ពស់ សហការជាមួយអាស៊ានដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានប្រកបដោយគុណភាពខ្ពស់ដែលកាន់តែប្រសើរឡើង។


សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលយកចិត្តទុកដាក់ខ្ពស់និងគាំទ្រយ៉ាងសកម្មនូវការអភិវឌ្ឍនិងភាពរុងរឿងរបស់អាស៊ាន កម្ពុជានឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ានថែមទៀត ធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំង២កាន់តែមានភាពនិរន្តរភាព បរិយាប័ន្ននិងភាពធន់។

លោកMarcosប្រធានធិបតីហ្វីលីពិនបានលើកឡើងថា ហ្វីលីពិនសង្ឃឹមថា អាចបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសផ្សេងទៀតក្នុងអាស៊ាន ដើម្បីធ្វើឱ្យសហគ្រាសបរទេស រួមមានសហគ្រាសប្រទេសចិនជាដើមទៅវិនិយោគនៅហ្វីលីពិន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស