យោងតាមព័តមាននៃការិយាល័យវិស្វកម្មអវកាសដឹកមនុស្សចិន នៅម៉ោង ១៣និង៣៥ នាទី ថ្ងៃទី ១៧ ខែកញ្ញា លោក Cai Xuzhe អវកាសយានិកចិនបានបើកទ្វារចេញពីបន្ទប់ពិសោធន៍ Wentian ដោយជោគជ័យ ។ ដល់ម៉ោង ១៥និង៣៣ នាទី អវកាសយានិក Cai Xuzhe និងអវកាសយានិក Chen Dong បានចេញពីបន្ទប់ស្នូលដោយជោគជ័យទាំងមុនទាំងក្រោយ ។
នាពេលបច្ចុប្បនេះ អវកាសយានិកទាំងពីរនាក់បានបញ្ចប់ការដំឡើងឧបករណ៍កំណត់បាតជើងនិងកៅអីការងារក្រៅបន្ទប់ ។ ក្រោយមកដោយមានការគាំទ្រពីដៃមនុស្សយន្តតូច ពួកគេនឹងសហការគ្នា ដើម្បីអនុវត្តការដំឡើងដៃតេឡេជំនួយ extravehicular ការដំឡើង បន្ទុក បូមពង្រីកសៀគ្វី និងការផ្ទៀងផ្ទាត់ ការសង្គ្រោះខាងក្រៅបន្ទប់និងប្រតិបត្តិការផ្សេងទៀត ។ លោកស្រី Liu Yang អវកាសយានិយកាបានសហការនិងគាំទ្រអវកាសយានិកទាំងពីរនាក់ ដើម្បីអនុវត្តប្រតិបត្តិការក្រៅបន្ទប់នៅក្នុងបន្ទប់ស្នូល ។ នេះជាលើកទី ១ ហើយដែល អវកាសយានិក Cai Xuzhe បំពេញបេសកកម្មចេញពីបន្ទប់ស្នូល ៕