ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិនកំពុងបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករក្នុងសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់
2022-09-17 13:24:28cri
Share with:

 អ្នកមកមើលរថយន្តគឺច្រើនណាស់ ។ អ្នកលក់រថយន្តនៃហាងលក់រថយន្តមួយនៃក្រុងប៉េកាំងបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅពេលថ្មីៗកន្លងទៅនេះថា ប៉ុន្មានថ្ងៃជាប់មកនេះ គិតជាមធ្យមក្នុងមួយថ្ងៃអាចទទួលការកម្មង់ជាង១០ ។ ពេលព្រឹកមានមនុស្សជាច្រើនមកមើលរថយន្ត ហើយរសៀលនៅមានមនុស្សច្រើនទៀតមកកក់តេស្តឡានដែរ ។

ទីផ្សារលក់ដូររថយន្តរបស់ចិនបន្តងើបឡើងវិញ គឺជាគំរូមួយនៃការដែលសេដ្ឋកិច្ចចិនស្តារឡើងវិញជាបន្តបន្ទាប់ ។ តាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិរបស់ចិនបានប្រកាសកាលពីថ្ងៃទី១៦ខែកញ្ញាឱ្យដឹងថា នៅខែសីហា សេដ្ឋកិច្ចជាតិចិនបានបន្តស្តារឡើងវិញ សន្ទស្សន៍សំខាន់ៗត្រូវបានកែលម្អជាទូទៅ ។ក្នុងនោះ បរិមាណផលិតរថយន្តបានកើនឡើង៣៩ភាគរយ តម្លៃបន្ថែមនៃរបររថយន្តបានកើនឡើងលើសពី៣០ភាគរយ ។

ប្រព័ន្ធសារព័ត៌មានបរទេសនាំគ្នាប្រើពាក្យ លើសពីការប៉ាន់ប្រមាណនិង ល្អជាងការប៉ាន់ប្រមាណមកពិពណ៌នាពីសេដ្ឋកិច្ចរបស់ចិននៅខែសីហាឆ្នាំនេះ ។ សន្ទស្សន៍ដែលពួកគេយកចិត្តទុកដាក់បំផុតបូករួមទាំងតម្លៃលក់រាយសរុបនៃវត្ថុប្រើប្រាស់ក្នុងសង្គម តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មដែលមានចំណូលលើសពី២០លានយាន់ប្រាក់ចិននិងកាវិនិយោគខាងប្រាក់ទុនថេរជាដើម ។ សន្ទស្សន៍អំពីតម្លៃលក់រាយសរុបនៃវត្ថុប្រើប្រាស់ក្នុងសង្គមនិងតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មដែលមានចំណូលលើសពី២០លានយាន់ប្រាក់ចិន នៅខែសីហាបានកើនឡើង៥,៤ភាគរយនិង៤,២ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយសន្ទស្សន៍អំពីការវិនិយោគខាងប្រាក់ទុនថេរបានកើនឡើង៥,៨ភាគរយ ដែលសុទ្ធតែលើសពីតម្លៃប៉ាន់ប្រមាណដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានស៊ើបអង្កេតនោះ ។

បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកមានភាពច្របូកច្របល់ ការស្តារសេដ្ឋកិច្ចឡើងវិញក៏មិនរលូននិងអស់រយៈពេលយូរផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ របាយការណ៍សិក្សាស្រាវជ្រាវចម្រុះថ្មីបំផុតដែលធនាគារពិភពលោកបានដាក់ចេញឱ្យដឹងថា ទន្ទឹមនឹងធនាគារកណ្តាលប្រទេសនានានាំគ្នាដំឡើងអត្រាការប្រាក់ដើម្បីឆ្លើយតបនឹងអតិផរណា សេដ្ឋកិច្ចសកលប្រហែលនឹងថមថយចុះនៅឆ្នាំ២០២៣ ។ កាលពីចុងខែកក្កដាឆ្នាំនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ចុះការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ចសកលថែមមួយកម្រិតទៀត ។

ក្នុងបរិបទដែលអារម្មណ៍ទុទិដ្ឋិនិយមបែបនេះបានរីករាលដាល ចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមកព្រមទាំងទទួលបានស្នាដៃដ៏លេចធ្លោ វាមិនត្រឹមតែជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានលើកដម្កើងជំនឿចិត្តរបស់ពិភពលោកនិងមានអំណោយផលដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញផងដែរ ។ របាយការណ៍ដែលរដ្ឋបាលជាតិស្ថិតិរបស់ចិនបានប្រកាសនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២១ អត្រារួមចំណេកជាមធ្យមរបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគឺលើសពី៣០ភាគរយ ដែលកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ។ ចិនកំពុងបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករក្នុងសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ ។

បច្ចុប្បន្ននេះ ក្រោមតួនាទីនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយចំគោលដៅនិងគោលនយោបាយជំរុញការប្រើប្រាស់ ការប្រើប្រាស់របស់ប្រជាជនមានសង្ឃឹមស្តារឡើងវិញជាបណ្តើរៗ ។ មួយខែក្រោយ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥នឹងបើកធ្វើ ជឿជាក់ថា ដល់ពេលនោះ ក៏អាចនាំមកនូវឱកាសចែករំលែកទីផ្សាររបស់ចិនកាន់តែច្រើនឡើងៗដល់ពិភពលោកផងដែរ ។

បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹង មូលដ្ឋាននៃការស្តារសេដ្ឋកិច្ចចិនឡើងវិញមិនសូវរឹងមាំនោះទេ ។ ប៉ុន្តែមូលដ្ឋានសម្ភារៈដែលប្រមូលផ្ដុំរយៈពេលយូរ ទីផ្សារដ៏ធំធេងនិងជំនឿចិត្តរបស់ប្រជាជនចិនសុទ្ធតែបង្ហាញថា ចិននឹងបន្តខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមិទ្ធផលដ៏ល្អបំផុត ដើម្បីខ្លួនឯងនិងទូទាំងពិភពលោក ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស