ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២មហាសន្និបាតអង្គការសហប្រជាជាតិឆ្លងតាមការបោះ
ឆ្នោតបានសម្រេចថាអនុញ្ញាតឲ្យប្រមុខរដ្ឋអ៊ុយក្រែនចូលរួមថ្លែងកថានៅក្នុងជជែកដេញ
ដោលទូទៅនៃមហាសន្និបាតអ.ស.ប.លើកទី៧៧តាមវីដេអូដែលបានថតទុកជាមុន។ការ
សម្រេចចិត្តនេះមិនមែនជាគំរូសម្រាប់ការពិភាក្សាទូទៅនិងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗដែលរៀបចំនៅក្នុងសប្តាហ៍សន្និសីទជាន់ខ្ពស់ទេ។
ប្រទេសអ៊ុយក្រែននិងប្រទេសជាសមាជិកនៃអ.ស.ប.ជាង៥០ប្រទេសបានលើកឡើងសេចក្តីសម្រេចព្រាងដែលយកដែលការមេដឹកនាំជារដ្ឋសមាជិកមិនអាចចូលរួមមហាសន្និបាតអ.ស.ប.ដោយផ្ទាល់មកពី”មូលហេតុមិនអាចគ្រប់គ្រង់បាន”ជាមូលហេតុអនុញ្ញាតឲ្យប្រមុខរដ្ឋអ៊ុយក្រែនជាប្រទេសតែមួយចូលរួមការជជែកដេញដោលទូទៅតាមវីដេអូថតទុកជាមុន។បេឡារុសបានធ្វើវិសោធនកម្មចំពោះសេចក្តីសម្រេចព្រាងនេះដែលកំណតថាថ្នាក់ដឹកនាជាសមាជិកអ.ស.ប.ទាំងអស់ដែលមិនអាចចូលរួមមហាសន្និបាតអ.ស.ប.ដោយផ្ទាល់មកពី”មូលហេតុមិនអាចគ្រប់គ្រង់បាន”នោះសុទ្ធតែអាចចូលរួមតាមរបៀបថតវិដេអូទុកជាមុនបា។សេចក្តីព្រាងនៃវិសោធនកម្មរបស់បេឡរុសមិនបានទទួលការអនុម័ត្រពីមហា
សន្និបាត។
តំណាងមកពីប្រទេសរុស្ស៊ីអាហ្វ្រីកខាងត្បូងនិងប្រេស៊ីលជាដើមបានសំដែងការព្រួយ
បារម្ភចំពោះសេចក្តីសម្រេចចិត្តនេះដោយយល់ឃើញថាសេចក្តីសម្រេចចិត្តនេះបានល្មើសនឹងគោលការណ៍សមភាពនៃអធិបតេយ្យភាពរបស់ប្រទេសជាសមាជិកអ.ស.ប.យកបញ្ហារបៀបវារៈនៃមហសន្និបាតអ.ស.ប.ជាបញ្ហានយោបាយ៕