ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៩ និងបានថ្លែងសុន្ទរកថា
2022-09-17 14:00:58cri
Share with:

        ព្រឹកថ្ងៃទី ១៦ ខែកញ្ញា  ឆ្នាំ២០២២ ពិព័រណចិន-អាស៊ាន និងកិច្ចប្រជុំកំពូលវិនិយោគនិងធុរកិច្ចចិន-អាស៊ានលើកទី១៩ បានសម្ពោធបើកនៅទីក្រុងណាននីងភូមិភាគស្វយ័តក្វាំងស៊ី។  លោក Han Zheng សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីសចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងបានថ្លែងសុន្ទរកថា។

       លោក Han Zheng បានលើកឡើងថា   ឆ្នាំ២០២២ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន សង្ឃឹមថាភាគីទាំងពីរប្រើឱ្យល្អនូវឱកាសថ្មីនៃការអនុវត្ត«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP)    បន្តពង្រីកការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ  ដើម្បីបង្កើតសហគមន៍រួមវាសនាចិន-អាស៊ានឱ្យកាន់តែស្និទ្ធស្នាល។ លោកបានលើកគំនិតផ្តួចផ្តើម ៥ ចំណុច៖ ១ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ អនុវត្តពេញលេញនូវ«សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលរំលឹកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន»  ដើម្បីកសាងឱ្យបានល្អនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន។ ២  ខិតខំបង្កើនកម្រិតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីអនុវត្តកិច្ចព្រមព្រៀងRCEP ប្រកបដោយគុណភាពខ្ពស់។ ៣ ជំរុញការតភ្ជាប់ទាក់ទងគ្នាខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជំរុញការរួមគ្នាកសាងច្រកផ្លូវពាណិជ្ជកម្មដីគោក-សមុទ្រអន្តរជាតិថ្មីដោយមានកម្រិតខ្ពស់។ ៤ ខិតខំពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតង  ដើម្បីកែលម្អទ្រង់ទ្រាយឧស្សហកម្មប្រកបដោយភាពបៃតង។ ៥ បន្តជំរុញឱ្យប្រជាជនយោគយល់រាប់អានគ្នា  បន្តពង្រឹងមូលដ្ឋានការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃទ្វេភាគី។

        ក្នុងពិធីសម្ពោធបើក ភ្ញៀវកិត្តិយសអន្តរជាតិដូចជាសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាជាដើមក៏បានអញ្ជើញថ្លែងសុន្ទរកថាតាមអនឡាញ៕

 


 

អ្នកបកប្រែ:邓倩
ប្លុកពិសេស