ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping បញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាននិងអ៊ូសបេគីស្ថាន ហើយត្រឡប់មកក្រុងប៉េកាំងវិញ
2022-09-17 11:40:40cri
Share with:

    យប់អធ្រាត្រថ្ងៃទី ១៦ ខែកញ្ញា លោកXi Jinping ប្រធានរដ្ឋចិនបានបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាននិងអ៊ូសបេគីស្ថាន ហើយត្រឡប់មកក្រុងប៉េកាំងវិញ ។

    លោកDing Xuexiang សមាជិកការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សនិងជាប្រធានខុទ្ទកាល័យមជ្ឈិមចិន ព្រមនិងលោកYang Jiechi លោក Wang Yi លោកHe Lifengជាដើមបានអញ្ជើញទៅដល់ក្រុងប៉េកាំងវិញតាមយន្តហោះដូចគ្នា ។

    រសៀលថ្ងៃទី ១៦ ខែកញ្ញាតាមម៉ោងក្នុងតំបន់ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលSamarkandនៃអង្គការសហប្រតិបត្តិការសៀងហៃ លោកXi Jinping បានត្រឡប់មកប្រទេសចិនវិញតាមយន្តហោះពិសេសដោយចេញពីកន្លែងប្រជុំទៅព្រលានយន្តហោះតែម្តង លោកប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីអ៊ូសបេគីស្ថានបានជូនដំណើរលោកនៅក្រៅកន្លែងប្រជុំនិងព្រលានយន្តហោះដោយឡែកពីគ្នា ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស