ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi នឹងអញ្ជើញចូលរួមការជជែកដេងដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ និងកម្មវិធីជាន់ខ្ពស់ពាក់ព័ន្ធ
2022-09-17 22:31:34cri
Share with:

ថ្ងៃទី ១៧ ខែកញ្ញា លោកស្រី  Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងអញ្ជើញចូលរួមការជជែកដេងដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ និងកម្មវិធីជាន់ខ្ពស់ពាក់ព័ន្ធ ។ ក្នុងនោះ លោក Wang Yi នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ"ក្រុមមិត្តរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល" និងចូលរួមកិច្ចជំនួបនៃរដ្ឋមន្ត្រីការបរទេស BRICS កិច្ចសន្ទនារដ្ឋមន្ត្រីការបរទេសចិន- សហគមន៍រដ្ឋអាមេរិកឡាទីននិងការាបៀន CELACនិងជំនួបរួមជាមួយប្រទេសទាំបីដែលជាអតិតប្រធាន ប្រធានបច្ចុប្បន្ននិងប្រធានបន្ទាប់នៃ ក្រុមប្រឹក្សាសហប្រតិបត្តិការអារ៉ាប់ឈូងសមុទ្រជាដើម ក្រៅពីនេះ លោកក៏បានជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី ៧៧  និងប្រធានគណៈប្រតិភូឬរដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយចំនួនផងដែរ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស