ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំស្តីពីការជំរុញអនុវត្ត«សន្ធិសញ្ញា Marrakesh»បានបើកធ្វើនៅក្រុងប៉េកាំង
2022-09-17 11:24:00cri
Share with:

 

     ថ្ងៃទី ១៦ ខែកញ្ញា កិច្ចប្រជុំស្តីពីការជំរុញអនុវត្ត«សន្ធិសញ្ញា Marrakesh» ដែលសហការរៀបចំដោយក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងសមាគមជនពិការចិនបានបើកធ្វើនៅក្រុងប៉េកាំង។

      អ្នកទទួលខុសត្រូវនៃសមាគមជនពិការចិនបានលើកឡើងថា «សន្ធិសញ្ញា Marrakesh»ត្រូវបានអនុវត្តនៅប្រទេសចិន វាបានបង្ហាញដោយពេញលេញនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះជនពិការនិងកិច្ចការជនពិការ ដែលនឹងមានប្រយោជន៍ស្រាប់ដល់ជនពិការភ្នែកចំនួនជាង ១៧០០ នាក់របស់ចិន។ សមាគមជនពិការចិននឹងចាត់ទុកការអនុវត្តសន្ធិសញ្ញានេះជាកាលានុវត្តភាព ពង្រីកកម្លាំងផ្តល់ផលិតផលវប្បធម៌ដល់ជនពិការ ដើម្បីបំពេញតាមតម្រូវការផ្នែកស្មារតីនិងវប្បធម៌របស់ជនពិការ។

    អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានផ្ញើលិខិតជូនពរ អគ្គនាយករងបានជូនពរតាមប្រព័ន្ធវីដេអូ ដើម្បីស្វាគមន៍ប្រទេសចិនក្លាយជាសមាជិកសំខាន់នៃ«សន្ធិសញ្ញា Marrakech» ព្រមទាំងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីជំរុញឱ្យជនពិការភ្នែកចូលរួមសកម្មភាពវប្បធម៌ដោយសមភាព។ លោករំពឹងថានឹងអាចសហការជាមួយចិនក្នុងការជំរុញអនុវត្តសន្ធិសញ្ញានេះ ដើម្បីផ្តល់សុភមង្គលដល់អ្នកមានឧបសគ្គក្នុងការអានរបស់ចិននិងពិភពលោក៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស