ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yiរដ្ឋមន្ត្រីការបរទេសចិនបានណែនាំអំពីសមទ្ធិផលរបស់លោកXi Jinpingប្រធានរដ្ឋចិនដែលអញ្ជើញបំពេញទស្សនកិច្ចក្នុងបីថ្ងៃកន្លងមក
2022-09-17 16:51:24cri
Share with:

    ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២លោកXi Jinpingប្រធានរដ្ឋចិនបាន

អញ្ជើញចូលរួមកិច្ចប្រជំុលើកទី២២នៃក្រុមប្រឹក្សាប្រមុខរដ្ឋរបស់រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋចំពោះប្រទេសកាហ្សាក់ស្ថាននិង

អ៊ូបេគីស្ថានតាមការអញ្ជើញ។ពេលដំណើរការបានបញ្ចប់ដោយគាប់ប្រសើរលោក

Wang Yiរដ្ឋមន្ត្រីការបរទេសចិនបានធ្វើបទបង្ហាញចំពោះដំណើរទស្សកិច្ចលើកនេះ។

 

    លោកWang Yiបានថ្លែងថានេះជាលើកដំបូងរបស់លោកXi Jinpingប្រធានរដ្ឋចិនដែល

អញ្ជើញបំពេញទស្សនកិច្ចនៅខាងក្រៅបន្ទាប់ពីមានការផ្ទះជំងឺកូវីដ១៩រៀងមក។មតិអន្តរ

ជាតិបានសម្គាល់ជាទូទៅថាការដែលលោកប្រធានXi Jinpingជ្រើសរើសយកតំបន់អាស៊ី

កណ្តាលជាប្រទេសអញ្ជើញទៅបំពេញទស្សកិច្ចបន្ទាប់ពីមានការផ្ទុះកូវីដ១៩មកវាមាន

អត្ថន័យយុទ្ធសាស្រ្តដ៏សំខាន់។ការនេះជាវិធានការប្រកបដោយយុទ្ធសាស្ត្រដែលយករង្វង់

មិត្តនៃអង្គការសហប្រតិបត្តិការសៀងហៃមកបំផ្លាញរង្វង់ឡោមព័ទ្ធរបស់អាមេរិកចាក់លើចិន។

    លោកWang Yiបានថ្លែងទៀតថាដំណើរទស្សនកិច្ចរបស់លោកXi Jinpingនៅអាស៊ី

កណ្តាលបានចាក់បញ្ចូលកម្លាំងរសរវើកកាន់តែច្រើនទៅផ្លូវសូត្រដែលតភ្ជាប់រវាងមហាដីគោកអាស៊ីនិងអឺរ៉ូបនាំកត្តាដ៏នឹងនរកាន់តែច្រើនដល់សភាពការណ៍ក្នុងតំបន់និងពិភព

លោកក៏ដូចជាបង្កើតល័ក្ខខ័ណ្ឌអន្តរជាតិមានផលប្រយោធន៍កាន់តែច្រើនចំពោះការចាប់

ផ្តើមដំណើការថ្មីសម្រាប់កសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសទំនើបកម្មសង្គមនិយម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស