ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍បង្ហាញឱ្យដឹងថា តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី ១ នៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា
2022-09-17 16:28:43cri
Share with:

កាលពីពេលថ្មីៗនេះ រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយរបាយការណ៍ស្តីពីសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតាំងពីសមាជជាតិលើកទី ១៨ នៃបក្សកុម្មុយនីស្តចិនមក ។ បើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនបានលើសពីសហរដ្ឋអាមេរិកជាលើកដំបូងនៅឆ្នាំ ២០១០ និងបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ ចំណែកតម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនត្រូវជា ២៨.៥% នៃទំហំពិពភពលោក ដែលបានកើនឡើង ៦.២ %បើធៀបនឹងឆ្នាំ ២០១២ ហើយតួនាទីជំរុញក្នុងកំណើនសេដ្ឋកិច្ចឧស្សាហកម្មសកលត្រូវបានពង្រឹងបន្ថែមទៀត ។

យោងតាមរបាយការណ៍ ប្រសិទ្ធភាពអាជីវកម្មនៃសហគ្រាសឧស្សាហកម្មរបស់ប្រទេសចិនមានភាពប្រសើរឡើងជាលំដាប់ ហើយសេដ្ឋកិច្ចឧស្សាហកម្មបានបង្ហាញពីភាពធន់ដ៏រឹងមាំ ។ នៅឆ្នាំ ២០២១ សហគ្រាសឧស្សាហកម្មជាតិសម្រេចបាននូវប្រាក់ចំណូលប្រតិបត្តិការចំនួន ១២៨ ទ្រីលានយាន់ដែលបានកើនឡើង ៣៧.៧% បើធៀបនឹងឆ្នាំ ២០១២ បានកើនឡើងប្រចាំឆ្នាំជាមធ្យម ៣.៦% ,ប្រាក់ចំណេញសរុបមានចំនួន ៨.៧ ទ្រីលានយាន់ កើនឡើង ៤០.៧ % លើសពីឆ្នាំ ២០១២ បានកើនឡើងប្រចាំឆ្នាំជាមធ្យម ៣.៩% ។

ផលិតផលឧស្សាហកម្មងើបឡើងថ្មីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។ នៅឆ្នាំ ២០២១ បរិមាណផលិតមនុស្សយន្តឧស្សាហកម្មនឹងកើនឡើងដល់ ៣៦.៦ ម៉ឺនគ្រឿង កើនឡើង ៦៧.៩% បើធៀបនឹងឆ្នាំ ២០២១ ។ ការធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់របស់ប្រជាជនបាននាំមកនូវទីផ្សារទូលំទូលាយនិងទស្សនវិស័យដ៏ភ្លឺស្វាងសម្រាប់ផលិតផលដែលងើបឡើងថ្មី។ នៅឆ្នាំ ២០២១ បរិមាណផលិតរថយន្តដើរដោយថាមពលថ្មីបានកើនឡើងដល់ ៣៦៨ ម៉ឺនគ្រឿងដែលបានកើនឡើង ១៤៥.៦% បើធៀបនឹងឆ្នាំ ២០២១ ។

អ្នកបកប្រែ:王幸
ប្លុកពិសេស