ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកUkhnaagiin Khurelsuhប្រធានាធិបតីម៉ុងហ្គោលី
2022-09-16 15:16:35cri
Share with:

រសៀលថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកUkhnaagiin Khurelsuhប្រធានាធិបតីម៉ុងហ្គោលីនៅទីក្រុងSamarkand



លោកXi Jinpingបានលើកឡើងថា សន្តិភាពនិងការអភិវឌ្ឍជាការរំពឹងទុករួមរបស់ប្រជាជននៃប្រទេសនានា ឯកតោភាគីនិយម ទង្វើអនុត្តរភាព គំនិតសង្គ្រាមត្រជាក់នឹងត្រូវបានលុបបំបាត់ក្នុងចរន្តប្រវត្តិសាស្ត្រនៅទីចុងបំផុត។ជានិច្ចកាល ភាគីចិនប្រកាន់ខ្ជាប់គោលការណ៍សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់កសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។

ជាការឆ្លើយតប លោកUkhnaagiin Khurelsuhបានលើកឡើងថា សូមថ្លែងអំណរគុណចំពោះប្រទេសចិនក្នុងការផ្តល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សម្រាប់ម៉ុង្គោលី ដែលបានរួមចំណែកដ៏សំខាន់ដល់ការអភិរក្សសុខាភាពរបស់ប្រជាជនម៉ុង្គោលី។បញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ ស៊ីនជាំងនិងXizangសុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ភាគីម៉ុង្គោលីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ ប្រឆាំងយ៉ាងដាច់ខាតនូវប្រទេសណាមួយដែលចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិន។ភាគីម៉ុង្គោលីគាំទ្រគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលភាគីចិនបានលើកឡើង។សូមជូនពរទុកជាមុនឱ្យសមាជបក្សកុម្មុយនិស្តចិនលើកទី២០នឹងទទួលបានជោគជ័យដោយគាប់ប្រសើរ៕

 


អ្នកបកប្រែ:刘妍
ប្លុកពិសេស