ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបជាមួយលោក Lukashenko ប្រធានាធិបតីបេឡារុស្ស
2022-09-16 10:38:19cri
Share with:

ថ្ងៃទី ១៥ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Lukashenko ប្រធានាធិបតីបេឡារុស្ស ។ ប្រមុខរដ្ឋទាំងពីរបានសម្រេចចិត្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់អាកាសធាតុ ។

លោក Xi Jinping បានថ្លែងថា ប្រទេសចិនគាំទ្របេឡារុស្សយ៉ាងមុតមាំក្នុងការប្រកាន់យកនូវមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានការណ៍ជាតិរបស់ខ្លួន ប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារុស្សក្រោមលេសណាមួយ ហើយរីករាយរួមសហការជាមួយភាគីបេឡារុស្សក្នុងការជំរុញនិងអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល និងគាំពារសច្ចយុត្តិធម៌អន្តរជាតិ ។

ជាការឆ្លើយតប លោក Lukashenko បានថ្លែងថា ចំពោះប្រទេសជាច្រើនដូចជាបេឡារុស្សជាដើម ប្រទេសចិនជាដៃគូដែលគួរឱ្យទុកចិត្តខ្លាំងណាស់ ។ ភាគីបេឡារុស្សគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនបន្តរីកចម្រើននិងអភិវឌ្ឍន៍ គាំទ្រយ៉ាងមុតមាំនូវការបង្រួបបង្រួមជាតិរបស់ប្រទេសចិន គាំទ្រយ៉ាងមុតមាំចំពោះជំហររបស់ភាគីចិនលើបញ្ហាស្នូលពាក់ព័ន្ធនឹងតៃវ៉ាន់ ។ ភាគីបេឡារុស្សគាំទ្រគំនិតផ្តួចផ្តើមពាក់ព័ន្ធដែលលើកឡើងដោយភាគីចិន ។ សូមសម្តែងការជូនពរទុកជាមុនឱ្យសមាជបក្សកម្មុយនីស្តចិនលើកទី ២០ ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស