ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកMuhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន
2022-09-16 16:12:09cri
Share with:

      ព្រឹកថ្ងៃទី១៦ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន

នៅក្រុង Samarkandប្រទេសអ៊ូសបេគីស្ថាន។

      ថ្លែងក្នុងកិច្ចជំនួប លោកXi Jinpingបានលើកឡើងថា មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ចិននិងប៉ាគីស្ថានតែងតែជាដៃគូយុទ្ធសាស្រ្តដែលគួរឱ្យទុកចិត្តចំពោះគ្នា។ភាគីចិនសូមកោតសរសើរភាគីប៉ាគីស្ថានដែលបានឆ្លើយតបនឹងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលមុនគេបង្អស់ រីករាយរួមសហការជាមួយប៉ាគីស្ថានក្នុងការជំរុញឱ្យគំនិតផ្តួចផ្តើមទាំងពីរអនុវត្តជាក់ស្តែង។ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ដើម្បីបញ្ចេញសំឡេងសច្ចធម៌របស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រឆាំងនឹងការបដិបក្ខគ្នា និងគាំពារពហុភាគីនិយម។

      ជាការឆ្លើយតប លោក Muhammad Shahbaz Sharif បានថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាដល់ប៉ាគីស្ថាននៅពេលដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ លោកថ្លែងថា លោកប្រធានរដ្ឋXi Jinpingជាមគ្គុទេ្ទសក៏ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ប្រជាជនប៉ាគីស្ថានពោរពេញទៅដោយការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះលោកប្រធានរដ្ឋXi Jinping ហើយចាត់ទុកប្រទេសចិនជាមិត្តដ៏អស្ចារ្យជានិរន្តរ៍របស់ប៉ាគីស្ថាន។ សូមជូនពរទុកជាមុនឱ្យសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បើកធ្វើដោយជោគជ័យ! ភាគីប៉ាគីស្ថានប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយយ៉ាងមុតមាំ គាំទ្រយ៉ាងមុតមាំចំពោះជំហររបស់ចិនលើបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ ស៊ីនជាំងនិងហុងកុងជាដើមដែលជាបញ្ហាផលប្រយោជន៍ស្នូល ប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើរបស់កម្លាំងមួយចំនួនដែលប៉ុនប៉ងបំផ្លាញអធិបតេយ្យភាពចិននិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ភាគីប៉ាគីស្ថាននឹងបន្តចូលរួមយ៉ាងសកម្មទៅក្នុងការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិនឡើងដល់កម្រិតថ្មី៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស