ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី២២ ដែលប្រារព្ធធ្វើនៅទីក្រុង Samarkand ប្រទេសអ៊ូបេគីស្ថាន ។លោកបានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា« ក្តាប់ជាប់ចរន្តនៃយុគសម័យ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ » ដែលបានសង្កត់ធ្ងន់ថា ប្រកាន់ខ្ជាប់«ស្មារតីសៀងហៃ» បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឲ្យបង្កើតសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលកាន់តែមានភាពស្និទ្ធស្នាល។