ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នសន្តិសុខសាធារណៈចិនពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកទូរគមនាគមន៍តាមអ៊ីនធឺណេត
2022-09-16 17:46:52cri
Share with:

         បច្ចុប្បន្ននេះ  ឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតមានការរីករាលដាលយ៉ាងឆាប់រហ័ស ដូចជាការឆបោកទូរគមនាគមន៍និងតាមអ៊ីនធឺណិតដែលបានក្លាយជាផលប៉ះពាល់សាធារណៈនៅលើពិភពលោក ។ ស្ថាប័នសន្តិសុខសាធារណៈចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់អន្តរជាតិនិងជំរុញការបង្រ្កាបបទល្មើសឆរបោកទូរគមនាគមន៍ តាមបណ្តាញអ៊ីនធឺណេតបន្ថែមទៀត ។

ការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិតគឺជាឧក្រិដ្ឋកម្មឆ្លងដែនទូទៅ ។ ចាប់ពីខែមីនាដល់ខែមិថុនាឆ្នាំ ២០២២ នេះ ស្ថាប័នសន្តិសុខសាធារណៈចិននិងផ្នែកប៉ូលីសនៃរដ្ឋសមាជិកចំនួន ៧៦ នៃអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិបានចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងបទឆរបោក ដោយបានកម្ទេចទីតាំងប្រព្រឹត្តបទល្មើសចំនួន ១៧៧០ នៅប្រទេសជាច្រើននិងស្ទាក់ចាប់បានមូលនិធិខុសច្បាប់ជាង ៥០ លានដុល្លារអាមេរិក ។

អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងសន្តិសុខសាធារណៈចិនបានថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិតឆ្លងដែនជាទំនួលខុសត្រូវរួមរបស់សមត្ថកិច្ចប៉ូលីសគ្រប់ប្រទេសទាំងអស់។ ស្ថាប័នសន្តិសុខសាធារណៈចិននឹងអនុវត្តនូវច្បាប់ប្រឆាំងការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិត ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិបន្ថែមទៀតនិងវាយបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មឆបោកទូរគមនាគមន៍និងតាមអ៊ីនធឺណិត ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស