ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងអំណោយជាតិរបស់លោក Xi Jinping ប្រធានរដ្ឋចិន | អំណោយជាតិចំនួនពីរធ្វើជាសាក្សីអំពីកំណើតនៃគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយ
2022-09-16 11:10:57cri
Share with:

នៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងអំណោយនិង វត្ថុបុរាណវប្បធម៌មជ្ឈិមបក្ស សំលៀកបំពាក់ជាតិកាហ្សាក់ស្ថានមួយឈុតនិងរូបសំណាក់អ្នករបាំឥណ្ឌូនេស៊ីមួយដែលធ្វើពីប៉សឺឡែនសំណត្រូវបានដាក់បង្ហាញនៅក្នុងទូរតាំងតែមួយ ។ អំណោយជាតិទាំងពីរនេះមកពីប្រទេសខុសៗគ្នា ប៉ុន្តែពួកវាត្រូវបានសរសេរក្នុងប្រវត្តិសាស្ត្ររួមគ្នាដោយសារតែគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយ ។

នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៣ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថាការពង្រីកមិត្តភាពរបស់ប្រជាជននិងការបង្កើតអនាគតកាន់តែប្រសើរនៅប្រទេសកាហ្សាក់ស្ថាន ។ លោកបានបន្តទៀតថា៖ យើងអាចប្រើគំរូសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ ។

នៅពេលនោះ ប្រធានាធិបតីកាហ្សាក់ស្ថាន Nazarbayev បានឆ្លើយតបភ្លាមៗថា "រីករាយក្នុងការពង្រឹងការសម្របសម្រួលជាមួយប្រទេសចិនលើយុទ្ធសាស្ត្រអភិវឌ្ឍន៍រៀងៗខ្លួន ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម"។

តាំងពីពេលនោះមក ប្រទេសកាហ្សាក់ស្ថានបានទទួលអត្តសញ្ញាណថ្មីមួយ៖ ប្រភពដើមនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Xi Jinping បានទទួលសំលៀកបំពាក់ជាតិកាហ្សាក់ស្ថានមួយឈុត ។ នៅប្រទេសកាហ្សាក់ស្ថាន អំណោយសំលៀកបំពាក់ជាតិគឺជាអតិថិវិន័យខ្ពស់បំផុតដែលមានន័យថាដូចជាគ្រួសារជិតស្និទ្ធមួយ ។


នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៣ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថារួមគ្នាកសាងសហគមន៍រួមវាសនាមនុស្សជាតិចិន-អាស៊ាន នៅរដ្ឋសភាឥណ្ឌូនេស៊ី ។

លោក Xi Jinping បានថ្លែងថា "អាស៊ីអាគ្នេយ៍គឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃ "ផ្លូវសូត្រសមុទ្រ"តាំងពីបុរាណកាលមក ។ ប្រទេសចិនរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើសមុទ្រជាមួយបណ្តាប្រទេសអាស៊ាននិងរួមគ្នាកសាងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ "។

លោក Marzuki ប្រធានសភាឥណ្ឌូណេស៊ីនៅពេលនោះបានកោតសរសើថា "លោកប្រធានរដ្ឋ Xi គឺជាអ្នកបង្កើតសុបិនដ៏អស្ចារ្យនៃ'ខ្សែក្រវាត់និងផ្លូវ' ។

ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោក Xi Jinping បានទទួលរូបសំណាក់អ្នករបាំដែលធ្វើពីសំណនិងប៉សឺឡែន។ គួរឱ្យចាប់អារម្មណ៍នោះគឺរូបសំណាក់សំណប៉សឺឡែន គឺជាសិប្បកម្មប្រពៃណីចិនដែលត្រូវបាននាំចូលទៅដល់ប្រទេសឥណ្ឌូនេស៊ីតាមរយៈផ្លូវសូត្រសមុទ្របុរាណ ។

ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បាននាំមកការកែប្រែដ៏ល្អជាច្រើនដល់កាហ្សាក់ស្ថាននិងឥណ្ឌូនេស៊ី ។ ពីទ្វីបអឺរ៉ាស៊ី រហូតដល់ទ្វីបអាហ្រ្វិក អាមេរិកនិងអូសេអានី គម្រោងសាងសង់"ខ្សែក្រវាត់និងផ្លូវ"មួយចំនួនដែលតំណាងដោយមូលដ្ឋានសហប្រតិបត្តិការភស្តុភារចិន-កាហ្សាក់ស្ថាន Lianyungang និងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung កំពុងបន្តបញ្ចេញកម្លាំងទាក់ទាញនិងកម្លាំងឥទ្ធិពល ៕



 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស