ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកErdoganប្រធានាធិបតីតួកគី
2022-09-16 16:29:01cri
Share with:

ព្រឹកថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកErdoganប្រធានាធិបតីតួកគីនៅទីក្រុងSamarkand

លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងតួកគីត្រូវពង្រឹងទំនុកចិត្តទៅវិញទៅមកផ្នែកគោលនយោបាយ ដើម្បីជំរុញឱ្យការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ហើយរួមចំណែកក្នុងការគាំពារសន្តិសុខផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ស្បៀអាហារនិងថាមពល។ភាគីទាំង២ត្រូវផ្តួចផ្តើមពហុភាគីនិយមដ៏ពិតប្រាកដ គាំពារយុត្តធម៌និងសច្ចធម៌អន្តរជាតិ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងអង្គការពហុភាគី។

ជាការឆ្លើយតប លោកErdoganបានលើកឡើងថា ភាគីតួកគីរីករាយរួមជាមួយភាគីចិនជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំង២ទទួលបានសមិទ្ធផលកាន់តែច្រើន ហើយរំពឹងថា នឹងអាចពន្លឿនជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសទាំង២។ភាគីតួកគីនឹងបន្តប្រកាន់ខ្ជាប់និងគោរពគោលការណ៍ចិនតែមួយ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស