ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិន៖គាំទ្រយ៉ាងមុតមាំលើអ៊ូសបេគីស្ថានដែលដើរតាមផ្លូវសមស្របតាមសភាពការណ៍ជាតិរបស់ខ្លួន
2022-09-16 22:05:59cri
Share with:

    ថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingបានជួបសន្ទនាជាមួយលោកMirziyoyevប្រធានាធិបតីអ៊ូសបេគីស្ថាន។

លោកបានលើកឡើងថា ចាប់ពីឡើងកាន់អំណាចមក លោកMirziyoyevបានខិតខំ

ប្រែងប្រែងឲ្យប្រទេសមានការវិវឌ្ឍរីកចម្រើន កំណែទម្រង់និងច្នៃប្រឌិតថ្មី ព្រមទាំងជំរុញបើកទូលាយនិងកំណែងទម្រង់ ដឹកនាំអ៊ូសបេគីស្ថានដើរទៅតាមផ្លូវអភិវឌ្ឍន៍ថ្មីមួយ លោកទទួលបានការគាំទ្រដោយស្មោះស្ម័គ្រពីប្រជាជន ខ្ញុំសូមស្ញប់ ស្ញែង យ៉ាង ខ្ពស់ ចំពោះលោក។ខ្ញុំសូមរំលឹកឡើងវិញថា ក្នុងនាមជាមិត្តល្អ ដៃគូល្អនិងបងប្អូនល្អ ភាគីចិនគាំទ្រយ៉ាងមុតមាំលើអ៊ូសបេគីស្ថានដើរទៅតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របតាមសភាពការណ៍ជាតិរបស់ខ្លួន គាំទ្រការខិតខំប្រឹងប្រែងរបស់អ៊ូសបេគីស្ថានក្នុងការគាំពារឯករាជ្យ អធិបតេយ្យភាព សន្តិសុខនិងស្ថិរភាពសង្គម គាំទ្រលោកប្រធានាធិបតីក្នុងការជំរុញកំណែទម្រង់រដ្ឋធម្មនុញ្ញតាមច្បាប់ ប្រឆាំងកម្លាំងណាមួយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ូសបេគីស្ថាន។ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី អ៊ូសបេគីស្ថានមុខជានឹងទទួលបានសមិទ្ធផលកាន់តែធំក្នុងបុព្វហេតុកសាងជាតិនិងស្តារឡើងវិញនូវភាពរុងរឿងរបស់ប្រទេសជាតិជាមិនខាន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស