ពេលថ្មីៗនេះមជ្ឃណ្ឌលចិន-អាស៊ាននិងសមាគមមិត្តភាពចំពោះបរទេសទីក្រុងប៉េកាំង
បានសហការគ្នាប្រារព្ធធ្វើសកម្មភាព”ទិវាចិន-អាស៊ាន២០២២”។លោកChen Dehai
អគ្គលេខាធិការមជ្ឃណ្ឌលចិន-អាស៊ាននិងឯកអគ្គរាជទូតឯកអគ្គរដ្ឋទូតពាក់ព័ន្ធប្រទេសដូចជាលោកជំទាវខែកកែមាលីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិននិង
តំណាងមកពីគ្រប់មជ្ឈដ្ឋានចំនួនជាង១២០រូបបានអញ្ជើញចូលរួម។
លោកChen Dehaiបានថ្លែងថាឆ្នាំនេះគឺខួប៣១គម្រប់នៃការបង្កើតទំនាក់ទំនង
សន្ននារវាងចិននិងអាស៊ានហើយក៏ជាខួប៥៥ឆ្នាំនៃការបង្កើតអាស៊ានឡើងហើយក៏ជា
ឆ្នាំទី១នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រោងជ្រុយរវាងចិននិងអាស៊ានដែលត្រូវបាន
បង្កើតឡើងដែរ។មជ្ឃណ្ឌលចិន-អាស៊ាននឹងបន្តខិតខំប្រឹងប្រែងអនុវត្តនូវគំនិតឯកភាពគ្នាដ៏សំខាន់ដែលថ្នាក់ដឹកនាំចិននិងអាស៊ានបានដើរដល់ក្រាលផ្លូវនិងកសាងស្ពានដើម្បីធ្វើ
ឲ្យការផ្លាស់ប្តូរដ៏មេត្រីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែងក្នុងគ្រប់វិស័យកាន់តែស៊ីជម្រៅជំរុញឲ្យប្រជាជនទ្វេភាគីស្គាល់គ្នារាប់អានគ្នានិងចុះសម្រុងគ្នារួមចំណែកកាន់
តែច្រើនទៅក្នុងការរួមគ្នាកសាងមហាគ្រួសារមេត្រីភាពនៃចិនអាស៊ាន។
ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានបាននិយាយសំណេះសំណាលដោយសប្បាយរីករាយចែករំលែកវិប្បធម៍ប្រទេសរៀងៗខ្លួនជាមួយគ្នារួមគ្នាសម្លឹងទៅកាន់អនាគតដ៏ល្អបវរនៃ
ទំានក់ទំនងចិននិងអាស៊ាន៕