ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំប្រមុខរដ្ឋចិន-រុស្ស៊ី-ម៉ុងហ្គោលីលើកទី៦
2022-09-16 16:11:21cri
Share with:

 

     ល្ងាចថ្ងៃទី ១៥ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនរូមជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ី លោក Hkhnaagiin Khurelsuhប្រធានាធិបតីម៉ុងហ្គោលីបើកធ្វើកិច្ចជំនួបប្រមុខរដ្ឋចិន-រុស្ស៊ី-ម៉ុងហ្គោលីលើកទី៣។

      ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ជំហាននៃកិច្ចសហប្រតិបត្តិការរវាងចិន-រុស្ស៊ី-ម៉ុងហ្គោលីមិនដែលបញ្ឈប់ទេ សមិទ្ធផលដែលទទួលបានគឺគួរត្រូវបានគេទទួលស្គាល់។ យើងត្រូវធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តចំពោះគ្នាខាងនយោបាយ បង្កើនការគាំទ្រដល់គ្នា។ ត្រូវពូនជ្រំផ្លែផ្កាកាន់តែច្រើនលើកិច្ចសហប្រតិបត្តិការត្រីភាគី។ ភាគីចិនសូមស្វាគមន៍ភូមគ្រឹះហិរញ្ញវត្ថុរុស្ស៊ីនិងម៉ុងហ្គោលីកាន់តែច្រើនចូលរួមប្រព័ន្ធទូទាត់ឆ្លងដែនដោយប្រាក់យាន់ចិន ដើម្បីពង្រឹងរបាំងសន្តិសុខហិរញ្ញវត្ថុក្នុងតំបន់។

      ត្រីភាគីបានបញ្ជាក់ថា«គម្រោងផែនការកសាសងរបៀងសេដ្ឋកិច្ចចិន-រុស្ស៊ី-ម៉ុងហ្គោលី»ពន្យារពេលអនុវត្ត ៥ ឆ្នាំ ចាប់ដំណើរការជាផ្លូវការនូវការសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការលើកតម្កើង កែច្នៃនិងអភិវឌ្ឍផ្លូវដែកតាមកណ្តាលខ្សែរបៀងសេដ្ឋកិច្ចចិន-រុស្ស៊ី-ម៉ុងហ្គោលី បានសម្រេចថានឹងជំរុញយ៉ាងសកម្មនូវគម្រោងក្រាលបំពង់ឧស្ម័នធម្មជាតិចិន-រុស្ស៊ីនៅក្នុងដែនម៉ុងហ្គោលី៕










 

 

 

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស