ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី២២
2022-09-16 19:59:17cri
Share with:



      ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២   លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី២២  ដែលប្រារព្ធធ្វើនៅទីក្រុង Samarkand ប្រទេសអ៊ូបេគីស្ថាន ។លោកបានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា« ក្តាប់ជាប់ចរន្តនៃយុគសម័យ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ  » ដែលបានសង្កត់ធ្ងន់ថា  ប្រកាន់ខ្ជាប់«ស្មារតីសៀងហៃ»  បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឲ្យបង្កើតសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលកាន់តែមានភាពស្និទ្ធស្នាល។

 

        លោក Xi Jinping បានលើកឡើងថា  មហាដីគោកអឺរ៉ាស៊ីជាគ្រួរសារួមរបស់យើង ការថែរក្សាសន្តិភាពនិងវឌ្ឍនភាពរបស់អឺរ៉ាស៊ីគឺជាការរំពឹងទុករួមនៃប្រទេសក្នុងតំបន់និងពិភពលោកផងដែរ  ដូច្នេះ អង្គការសហប្រតិបត្តិការសៀងហៃមានភារកិច្ចដ៏សំខាន់ក្នុងកិច្ចការនេះ។ យើងគួរអនុវត្តសេចក្តីថ្លែងការណ៍ចំនួន ២ ស្តីពីការគាំពារសន្តិសុខថាមពលអន្តរជាតិនិងសន្តិសុខស្បៀងអាហារ  ដែលទើបត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកនេះ ដើម្បីលើកកំពស់កម្រិតការពារសន្តិសុខខាងថាមពលនិងស្បៀងអាហារ។ ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដូចជាស្បៀងអាហារជាដើមដែលមានតម្លៃ ១៥០០ លានយាន់ប្រាក់ចិនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេចក្តីត្រូវការ  ។  ការដែលប្រជាជនបណ្តាប្រទេសក្នុងតំបន់សុទ្ធតែមានជីវភាពរស់នៅដ៏ល្អបវរ គឺជាគោលដៅរួមរបស់យើង។ ភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍជាសកល គឺសង្ឃឹមថាអាចសម្រេចការអភិវឌ្ឍជាសកលកាន់តែខ្លាំងក្លា មានភាពបៃតងនិងល្អប្រសើរ។  ភាគីចិនមានឆន្ទៈជួយបណ្តាប្រទេសបំពេញសម្រេចការអភិវឌ្ឍជានិរន្តភាព។ កន្លងមកនេះមានប្រទេសចំនួនកាន់តែច្រើនឡើងៗបានសុំចូលក្នុង “មហាគ្រួសារនៃអង្គការសហប្រតិបត្តិការសៀងហៃ”  ដែលបានបង្ហាញឱ្យឃើញថា អនាគតនៃអង្គការនេះទទួលបានការគាំទ្រជាទូលំទូលាយពីអន្តរជាតិ។

 

        លោក Xi Jinping បានគូសបញ្ជាក់ថា  ប្រទេសចិនបានខិតខំសម្រួលទាំងការប្រយុទ្ធប្រឆាំងនិងការបង្ការជំងឺកូវីដ១៩ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច  និន្នាការជាទូទៅរបស់សេដ្ឋកិច្ចចិនដែលបន្តអភិវឌ្ឍឆ្ពោះទៅកាន់ល្អក្នុងរយៈពេលយូរនឹងមិនកែប្រែទេ ដែលនឹងផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ហើយក៏នឹងបន្តផ្តល់ឱកាសទីផ្សារកាន់តែធំទូលាយដល់គ្រប់ប្រទេសផងដែរ។

 

       លោក Xi Jinping បានបន្ថែមទៀតថា  រយៈពេលមួយខែទៀត  យើងខ្ញុំនឹងបើកធ្វើសមាជទូទាំងប្រទេសលើកទី ២០ នៃបក្សកុម្មុយនីស្តចិន។ យើងនឹងតស៊ូសម្រេចឱ្យបាននូវការស្តាប្រជាជាតិចិនមានភាពរុងរឿងឡើងវិញតាមរយៈទំនើបកម្មបែបចិន  បន្តជំរុញយ៉ាងសកម្មនូវការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ  ដើម្បីឱ្យការអភិវឌ្ឍថ្មីរបស់ប្រទេសចិននាំនូវកាលានុវត្តភាពថ្មីជូនដល់ពិភពលោក  រួមចំណែកក្នុងការគាំពារសន្តិភាព វឌ្ឍនភាពសកល  ក៏ដូចជាការឈានទៅមុខនៃអរិយធម៌មនុស្សជាតិ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស