រសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធាន
រដ្ឋចិនបានជួបពិភាក្សាជាមួយ លោក IIham Hey oglu Aliyevប្រធានាធិបតីអាស៊ែបៃហ្សង់
នៅទីក្រុង Samarkand ប្រទេសអូ៊បេគីស្ថាន។
លោក Xi Jinping បានគូសបញ្ជាក់ថាពេលបច្ចុប្បន្ននេះសភាពការណ៍អន្តរជាតិ
មានការប្រែប្រួលយ៉ាងស្មុគស្មាញនិងស៊ីជម្រៅ។កាលណាសភាពការណ៍កាន់តែស្មុគ
ស្មាញកាលនោះសហគមន៍អន្តររជាតិក៏ត្រូវកាន់តែត្រូវបង្កើនធ្វើកិច្ចសហការនិងមាន
សាមគ្គីគ្នា។ភាគីចិនអបអរស្វាគមន៍ចំពោះអាស៊ែបៃហ្សង់ដែលរួមគ្នាជាមួយភាគីចិនដើម្បីជំរុញឲ្យអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល។
ជាការឆ្លើយតបលោក Aliyevប្រធានាធិបតីអាស៊ែបៃហ្សង់បានថ្លែងថាប្រទេស
អាស៊ែបៃហ្សង់និងចិនជាដៃគូយុទ្ធសាស្ត្រដ៏ពិតប្រាកដហើយទ្វេភាគីរក្សាការប្រាស្រ័យ
ទាក់ទងគ្នាយ៉ាងជិតស្និទ្ធចំពោះកិច្ចការអន្តរជាតិជំរុញឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគី
មានការវិវឌ្ឍទៅមុខដោយស្ថិរភាព។អាស៊ែបៃហ្សង់ប្រកាន់ខ្ជាប់នូគោលនយោបាយចិនតែ
មួយប្រឆាំងជាដាច់ខាតចំពោះទង្វើណាដែលប៉ុនប៉ងចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
ប្រទេសចិននិងបំបែកបំបាក់ប្រទេសចិនគាំទ្រមិនងារេដល់ប្រទេសចិនក្នុងការគាំពាផល
ប្រយោជន៍ស្នួលរបស់ខ្លួន។អាស៊ែបៃហ្សង់គាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិង
គំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយភាគីចិនរីករាយរួមជាមួយចិន
កសាង”ខ្សែក្រវាត់និងផ្លូវ”យ៉ាងសកម្ម៕