ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Shavkat Mirziyoyev ប្រធានាធិបតីអូបេគីស្ថាន
2022-09-16 07:55:12cri
Share with:


        ថ្ងៃទី១៥ ខែកញ្ញាតាមម៉ោងក្នុងតំបន់នៅទីក្រុង Samarkand ប្រទេសអូបេគីស្ថាន   លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Shavkat Mirziyoyev ប្រធានាធិបតីអូបេគីស្ថានបានជួបពិភាក្សាគ្នា។ប្រមុខរដ្ឋប្រទេសទាំងពីរបានប្រកាសថានឹងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តសហគមន៍រួមវាសនា។

           លោក Xi Jinping បានលើកឡើងថា  ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលជាសហគមន៍រួមវាសនាដែលរួមសុខរួមទុក្ខគ្នា។ ចិនមានឆន្ទៈរួមជាមួយប្រទេសក្នុងតំបន់  ដើម្បីពង្រឹងយន្តការជំនួប “ចិន+ប្រទេសទាំង៥នៃអាស៊ីកណ្តាល”  ។ ចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយអូបេគីស្ថាន  ប្រឆាំងយ៉ាងម៉ឺងម៉ាត់នូវការដែលកម្លាំងខាងក្រៅចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គាំពារផលប្រយោជន៍សន្តិសុខក្នុងតំបន់ជាដាច់ខាត។ ចិនមានឆន្ទៈរួមជាមួយអូបេគីស្ថានក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍជាសកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីគាំពារថែរក្សាផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

        លោក Shavkat Mirziyoyev  បានជូនពរទុកជាមុនឱ្យសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ទទួលបានជោគជ័យគាប់ប្រសើរ!   អូបេគីស្ថានគាំទ្រយ៉ាងម៉ឺងម៉ាត់មិនងាករ៉េនូវគោលការណ៍ចិនតែមួយ គាំទ្រគោលជំហររបស់ប្រទេសចិនក្នុងបញ្ហាផលប្រយោជន៍ស្នូល។ អូបេគីស្ថាននឹងបន្តចូលរួមយ៉ាងសកម្មទៅក្នុងការកសាង “ខ្សែក្រវាត់និងផ្លូវ”  ខិតខំយ៉ាងពេញទំហឹងដើម្បីគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍជាសកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលចិនបានលើកឡើង។

      សូមបញ្ជាក់ថា នាថ្ងៃដដែល នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុង Samarkand  

លោក Xi Jinping បានទទួលគ្រឿងឥស្សរិយយស មិត្តភាពកំពូលដែលបំពាក់ជូនដោយលោក Shavkat Mirziyoyev។  គ្រឿងឥស្សរិយយស មិត្តភាពកំពូលជាកិត្តិយសកំពូលចំពោះអន្តរជាតិរបស់ប្រទេសអូបេគីស្ថាន  ។ ហើយនេះជាការប្រគល់គ្រឿងឥស្សរិយយស មិត្តភាពកំពូល លើកទីមួយជូនឥស្សរជនបរទេសតាំងពីបានបង្កើតឡើង៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស