ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបអំពីរឿងដែលសហរដ្ឋអាមេរិកអនុម័ត “សេចក្តីព្រាងច្បាប់អំពីគោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២” ថា ប្រឆាំងយ៉ាងដាច់ខាត ព្រមទាំងបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់រួចហើយ
2022-09-15 17:36:56cri
Share with:

    ទាក់ទិននឹងរឿងដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័ត “សេចក្តីព្រាងច្បាប់អំពីគោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២” លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនាថ្ងៃទី១៥ ខែកញ្ញាថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងខ្លាំង ល្មើសច្បាប់អន្តរជាតិនិងខុសក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ភាគីប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិករួចហើយ។ភាគីចិននឹងចាត់វិធានការចាំបាច់ទាំងអស់តាមដំណើរវិវឌ្ឍនៃសេចក្តីព្រាងច្បាប់និងលទ្ធផលចុងក្រោយបំផុត ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរាណភាពទឹកដីជាតិ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស